នៅ​ក្នុង​ពិធី​បដិ​សណ្ឋារ​កិច្ច​​កីឡាករ ​កីឡាការិនី​ ដែល​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ នៅ​វិមាន​សន្តិភាព ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​ថា​លោក ​មិន​បាន​ស្អប់​អាមេរិក​ទេ ​តែ​លោក​ស្អប់​អ្នក​ដែល​ប​ញ្ចូ​ន​ទ័ព​ចូល​ឈ្លានពាន​កម្ពុជា​។ ​​ការ​​ថ្លែង​របស់​លោក​ ហ៊ុន​ សែន ​​ដូច្នេះ ​គឺ​ដោយសារ​តែ​មាន​ការ​ផ្សព្វផ្សាយ​ថា​ កម្ពុជា​យក​កីឡាការិនី ​ដែល​ជា​កូន​កាត់​អាមេរិក​​មក​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ​និង​លើក​ឡើង​ពី​សំណួរ ​ជុំវិញ​ការ​ទទួល​ឬ​មិន​ទទួល​មេដាយ ​ដែល​ជា​កិត្តិយស​ទាំងនេះ​។ សម្រាប់​លោក ​ហ៊ុន សែន ​មេដាយ​មាស​ចំនួន​២ ​និង​មេដាយ​សំរិត​១ ​របស់​កីឡាករ​ម៉ូតូ​ទឹក​ខ្មែរ​ឥស្លាម ​សាលី អ៊ូ​មើ​ត ​និង ​កីឡា​ការិនី​កូន​កាត់ ​ខ្មែរ-​អាមេរិកកាំង ​កញ្ញា ​ខាន់ ចេ​សា ​ដែល​បាន​ឈ្នះ ​ពី​ការប្រកួត​ក្នុង​តំបន់​អាស៊ី​នេះ​ គឺ​ជា​កិត្តិយស​មួយ​ដ៏​ធំធេង ​និង​ជា​ការ​សាង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​រយៈពេល​៦៤​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​។ ប្រភព៖ RFI