​កងទ័ព​អាមេរិក​បាន​មាន​ប្រព័ន្ធ radar 3D របស់​អ៊ុយ​ក្រែ​ន​យកមក​ស្រាវជ្រាវ ទោះបី​រុស្ស៊ី​បាន​ប្រឹងប្រែង​ទប់ស្កាត់​ក៏ដោយ​។​

​ស្ថាប័ន​គ្រប់គ្រង​កិច្ចសន្យា​ការពារជាតិ​របស់​អាមេរិក​ទើប​ទទួលបាន​ប្រព័ន្ធ 3D 36D6M1-1​ចល័ត ពី​ក្រុមហ៊ុន​ការពារជាតិ​មួយ​របស់​អ៊ុយ​ក្រែ​ន​។​

​ប្រព័ន្ធ​នេះ​ត្រូវបាន​អ៊ុយ​ក្រែ​ន​អភិវឌ្ឍន៍​ដើម្បី​ប្រើប្រាស់​សម្រាប់​កិច្ចការពារ​ដែនអាកាស​និង​ការពារ​កាំជ្រួច​ទំនើប​។​មុខងារ​សំខាន់​របស់​radar នេះ​គឺ​រកឃើញ​បណ្ដា​គោលដៅ​ហោះហើរ​ទាប​ក្នុង​លក្ខខណ្ឌ​រង​ការរំខាន​ដោយ​ចេតនា ឯ​អ​ចេតនា​ក្ដី ដោយ​រលកធាតុអាកាស​។​

​ប្រព័ន្ធ​radar​នេះ​ក៏​កំពុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​S-300 របស់​រុស្ស៊ី ហើយ​កំពុង​ត្រូវបាន ប្រើប្រាស់​ក្នុង​កងកម្លាំង​ការពារ​ដែនអាកាស​ប្រទេស​ជាច្រើន​ដូចជា រុស្ស៊ី ចិន​និង​អ៊ីរ៉ង់​។​

​តាម​មជ្ឈដ្ឋាន​អ្នកជំនាញការ​កងទ័ព​អាមេរិក​នឹង​ស្រាវជ្រាវ​ប្រព័ន្ធ​radar​ទិញ​ពី​អ៊ុយ​ក្រែ​ន​សម្រាប់​សកម្មភាព​វាយលុក​ពី​ដែនអាកាស​ដោយ​កាំជ្រួច​របស់​អាមេរិក​៕