​សៀមរាប ៖ អគ្គរដ្ឋទូត​អ៊ីស្ត្រាអែល បាន​ផ្តល់​អាហា​រូប ក​រណ៍​ចំនួន​៤០០​នាក់​លើ​វិស័យ​កសិកម្ម​ដល់​ខេត្តសៀមរាប​។ ក្នុង​ជំនួប​ពិភាក្សា​ជា​ទ្វេរ​ភាគី បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ​២០១៨ រវាង​លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជាមួយ លោក​បណ្ឌិត មៀ ស្លូ​ម៉ូ អគ្គរដ្ឋទូត​អ៊ីស្ត្រាអែល ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ការិយាល័យ​ផ្ទាល់​របស់​លោក​អភិបាលខេត្ត​សៀមរាប​។​

​មានប្រសាសន៍​នោះដែរ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​លើក អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​បាន​ពឹង​ផែ្អ​ក​ទៅ​លើ​សក្តានុពល​នៃ​វិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។ លោក​បណ្ឌិត​ក៏បាន គូសបញ្ជាក់ថា ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​របស់​ឯកឧត្តម​អគ្គរដ្ឋទូត គឺ បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត សៀមរាប និង ប្រទេស​អ៊ីស្ត្រាអែល ដែល​នាំមក​នូវ​ការរីកចម្រើន​ថ្មី​ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បណ្ឌិត មៀ ស្លូ​ម៉ូ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទោះបី​ប្រទេស​អ៊ីស្ត្រាអែល​តូច​មែនពិត តែ​ឯកឧត្តម​និង​ធ្វើការ ផ្សព្វផ្សាយ ជម្រុញ​ដល់​ប្រជាជន​អ៊ីស្ត្រាអែល ចូល​មក​ធ្វើ​ទេសចរ និង វិនិយោគ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ក្នុងនោះដែរ​ឯកឧត្តម​ក៏​បាន​គូស​បញ្ជាក់ថា នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ផ្នែក​កសិកម្ម​នៅ​ខេត្តសៀមរាប ចំនួន ៤០០​នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ទទួលបាន​ជំនាញ​បច្ចេកទេស​លើ​វិស័យ​កសិកម្ម ។ ម្យ៉ាង ទៀត​លោក​ក៏​បាន​រៀបចំ​នូវ​កម្មវិធី​មួយ ក្នុង​ការផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​នឹង​គ្នា រវាង​អ៊ីស្ត្រាអែល កម្ពុជា ជាពិសេស​នៅ​ខេត្តសៀមរាប ។ លោក​ក៏​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ នៅលើ​ទឹកដី​ខេត្ត​ប្រវត្តិ សាស្ត្រ​មួយ​នេះ លោក​នឹង​បាន​ឆ្លៀតពេល​ចុះទៅ​ពិនិត្យ​ស្ថានភាព​កុមារ ដែល​រស់នៅ​មណ្ឌល​អង្គការ​មួយ​ឈ្មោះ ហ៊ុម ដែល​បាន​បង្រៀន​ក្មេង និង ពង្រឹង​ការថែរក្សា​កុមារ ដើម្បី​ធ្វើ​ការពិចារណា​ក្នុង​ការជួយ​ដល់​អង្គការ​នេះ​ផងដែរ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត​អភិបាលខេត្ត ដែល​បាន​ផ្តល់​ពេលវេលា ក្នុង​ការជួប​កិច្ច ពិភាក្សា និង កាន់តែ​ធ្វើឲ្យ​ចំណងនៃ​កិច្ចសហប្រតិបត្តិកា​រ​ជា​មិត្តភាព កាន់តែ​មាន​ភាពរឹងមាំ​ទៅ​អនាគត​ផង​ដែរ ៕