​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានដឹងថា កាលពី​ម៉ោង​ជិត ១​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​២​នាក់ កំពុង​ដើរ​ផ្សព្វផ្សាយ​ចែក​ខិតប័ណ្ណ មាន​រូប​អា​សអា​ភាព​បង្កប់ន័យ​បម្រើសេវា​ផ្លូវភេទ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ​។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ HUANG JI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន​) និង​ឈ្មោះ XIA LU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន​)​។​

សមត្ថកិច្ច​នគរបាល​ឲ្យដឹងទៀតថា ក្រោយពី​បាន​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​ធ្វើការ​ឆែកឆេរ​កន្លែង​ស្នាក់នៅ របស់​ជន សង្ស័យ នៅ​ហាង​ម៉ា​ស្យា យីហោ SPA ស្ថិតក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ខ្លួន​ស្ត្រី​ជនជាតិ​ចិន​ចំនួន​១០​នាក់ នៅក្នុង​ហាង​ម៉ា​ស្យា មក​ធ្វើ​ការសាកសួរ និង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖

  • -​ខិតប័ណ្ណ​មាន​រូប​អាសអាភាស ៧២​ប្រអប់ (១​ប្រអប់​ស្មើនឹង​៥០០​សន្លឹក​)
  • -​សៀវភៅ​កត់ត្រា ៣​ក្បាល​
  • -​ស្រោមអនាម័យ​មិនទាន់​ប្រើ​ចំនួន ៨០​ស្រោម​
  • -​ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០៥​ស្រោម​
  • -​អា​យផេត ម៉ាក Dinabook ១​គ្រឿង​
  • -​កាបូប​ដាក់​ស្រោមអនាម័យ ចំនួន ៣
  • -​វិទ្យុទាក់ទង​ម៉ាក Magaband ចំនួន ៣​គ្រឿង​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​ស្ត្រី​ចំនួន ១០​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ​តាម​នីតិវិធី នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕