​ភ្នំពេញ ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹកស្អាត​មួយ​រយៈពេល​ខ្លី នៅ​តំបន់​មួយចំនួន ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ស្នើ​ដល់​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​កិច្ច​សហការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​នៅក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ អំពី​ការផ្អាក​ផ្គត់ផ្គង់​នៅ​យប់​ថ្ងៃ​ទី​១១​ខែ​កញ្ញា។

ការផ្អាក​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់ នៅក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​រយៈពេល​ខ្លី​ប្រមាណ​ជា ៦​ម៉ោង ចាប់ពី​ម៉ោង​២០៖០០​នាទី​យប់ ដល់​ម៉ោង​២៖០០​នាទី​ព្រឹក​ឌ​ដោយ​រដ្ឋាករទឹក គ្រោង​កាត់​ត​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី ទំហំ​១៦០​មិល្លីម៉ែត្រ លើ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ចូល​ក្នុង​បរិវេណ​រោងចក្រ​ថៃ​ឃុន​ឡេង ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រដ្ឋាករទឹក ក៏​បាន​ប្រកាសប្រាប់​ដល់​ពលរដ្ឋ​ថា​ទីតាំង​ខាងលើនេះ​នឹង​ត្រូវ​រង​ការខ្វះខាត​ទឹក​រយៈពេល​ខ្លី ដូច្នេះ​ត្រូវ​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​៕ ​