​​រាជធានី​ភ្នំពេញ ៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ។​

​លទ្ធផល​បេក្ខជន​សរុប​តាម​និទ្ទេស នា​សម័យ​ប្រឡង ២០ សីហា ២០១៨៖ បេក្ខជន និទ្ទេស A ២៩០ នាក់ បេក្ខជន និទ្ទេស B ១ ៥៣២ នាក់ បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់ បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ និង​បេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់​។​

​បេក្ខជន​ប្រឡង​ជាប់​ទូទាំង​ប្រទេស​មាន​ចំនូ​ន ៧៥ ០៥៩ នាក់ ត្រូវជា​៦៦,២១% ច្រើន​ជាង​ឆ្នាំ​២០១៧ ដែល​មាន​តែ​៦៣,៨៤%​។​

​បេក្ខជន​ចំនូ​ន​១៧​នាក់​ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ជា​ស្វ័យប្រវត្តិដោយ​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។​

​ការធ្លាក់ចុះ​នៃ​កម្រិត​សិស្ស​ទទួលបាន​និទ្ទេស A នេះ ដោយសារ​កែ​វិញ្ញាសា​មានការ​រឹតត្បិត​ជាង​ឆ្នាំ​កន្លង​ទៅ​។ ជាមួយ​ការបង្ហាញ​លទ្ធផល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​បង្ហាញ​សិស្ស​៤​រូប ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ផង​ដែរ​។ ក្នុងចំណោម​សិស្ស​ខ្លាំង​ទាំង​៤​រូបនេះ មាន​សិស្ស​ជា​នារី ៣​នាក់​។ សិស្ស​ខ្លាំង​ទាំង​៤​នេះ​រួមមាន​៖ ១. សិស្ស​ឈ្មោះ ប៉េង គឹម​ហេង មក​ពី​វិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ​សាខា​ទី​៧ ទទួលបាន​ពិន្ទុ ១០០ , ២. សិស្ស​ឈ្មោះ តែ ស៊ូ​ចេង មក​ពី​វិទ្យាល័យ​អន្តរជាតិ​សិង្ហ​បុរី ទទួលបាន​ពិន្ទុ ៩៩,៩៩៩ , ៣. សិស្ស​ឈ្មោះ ទឹម សុ​និសា មក​ពី​វិទ្យាល័យ​សន្ធរម៉ុក ទទួលបាន​ពិន្ទុ ៩៩.៩៩៩ និង​ទី​៤. សិស្ស​ឈ្មោះ ទី​វ ឧស្សាហ៍ មក​ពី​វិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ​សាខា​ទី​៨ ទទួលបាន​ពិន្ទុ ៩៩,៩៩៧​។​

​បញ្ជាក់​៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជីរាយនាម​បេក្ខជន​ដែល​ជាប់​តែ​ប៉ុណ្ណោះ បេក្ខជន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី មានន័យ​ថា​ធ្លាក់​។​
​ចូលរួម​អបអរសាទរ​បេក្ខជន​ប្រឡង​ជាប់​ដោយ tag ឈ្មោះ និង​វាយ​ពាក្យ Congrats ឬ Congratulations នោះ​អ្នកនឹង​ឃើញ​អ្វី​កើតឡើង​?

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​មណ្ឌល​ខេត្ត​កណ្ដាល ត្រូវ​ប្រកាស​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា MoEYS Cambodia ។​

​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី ការដាក់វិន័យ​បេក្ខជន​នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨៖

​ដោយ​៖​បញ្ញា​ស័ក្តិ​