​ភ្នំពេញ ​៖ ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​ចុងក្រោយ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត ឲ្យ​ដំណើរការ​ក្រុមហ៊ុន​ចំនួន​១០ បើក​អាជីវកម្ម​នៅ​កម្ពុជា ដែល​មាន​ទុន​រាប់រយ​លាន​ដុល្លារ ក្នុង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥៣១,៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ២១.៦៨៤​ន្លែ​ង​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា The Council for the Development of Cambodia (CDC) បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ​ថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៥,១៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧៨៣​ន្លែ​ង​។​

២-“JH GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៣ (​អតីត​ភូមិភ្នាត​) សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៧៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥២០ កន្លែង​។​

៣-“PRESTIGE GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៥,៥៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.៣៣៦​កន្លែង​។​

៤-“LONG CHENG SHOE PARTS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​ទុន​វិនិយោគ​ប្រមាណ ៧,៧៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៨២៤​កន្លែង​។​

​តាម​សំណើ​សុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​កំទេច​ចោល​សំណល់​ក្នុងស្រុក (​រថយន្ត បរិក្ខារ​អគ្គិសនី បរិក្ខារ​អេឡិចត្រូនិក សំណល់​ឧស្សាហកម្ម និង​លោហៈធាតុ​ផ្សេងៗ​) របស់​ក្រុមហ៊ុន “MI NER VA INVESTMENT CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ៣០០,៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៥៤៥​កន្លែង​។​

​បើ​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១) “SAISITE PACKAGING (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៣​កន្លែង​។​

២)“ TGH (CAMBODIA) INDUSTRIAL CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម ឧបករណ៍​ដឹកជញ្ជូន និង​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​លោហៈធាតុ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.០៧៨​កន្លែង​។​

​ស៊ី​ឌី​ស៊ី បានបញ្ជាក់​ថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១) “TING SHEN INDUSTRIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ខ្សែភ្លើង​អគ្គិសនី​គ្រប់​ប្រភេទ និង​ឧបករណ៍​ត​ចរន្ត មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៥,៩២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៤៨​កន្លែង​។​

២)“GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្ត​ក្រចេះ មាន​ទុន​វិនិយោគ​ប្រមាណ ២៩,៥៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៧​កន្លែង​។​

​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥៣១,៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​
២១.៦៨៤​ន្លែ​ង​។​

២-“GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៨៥៩​កន្លែង​៕