​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ស្នើសុំ​ឲ្យ គ​.​ជ​.​ប ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​អ្នកតំណាងរាស្ត្រ​ចំនួន ៣៨​រូប​ត្រូវ​ចូល​ជំនួស​កៅអី​អ្នកតំណាងរាស្ត្រ ដែល​បាន​សុំលាលែង មក​បំពេញ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។​

Loading...

​តំណាងរាស្ត្រ​ដែល​បាន​លាឈប់​ភាគច្រើន ជា​ឥស្សរជន​ដែល​មាន​តំណែង​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​តំណែង​សំខាន់ៗ​ទៀត នៅ​អាណត្តិ​ទី​៦​នេះ​។​

​ឥស្សរជន​ដែល​នឹង​ត្រូវបាន​ទទួលស្គាល់​ជា​តំណាងរាស្ត្រ​ថ្មី​រួមមាន​៖

  • ​បាត់ដំបង​៖ លោក ភូ ពុយ លោក សៀង ស៊ុត​ថង​
  • ​កំពង់ចាម​៖ លោក ម៉ា ឈឿន លោក អ៊ី សំអុល លោកស្រី ស្រី គីម​ឆ​យ លោកស្រី ខុន ស៊ុន​អេង និង​លោកស្រី កុល ធា​រិន​
  • ​កំពង់ឆ្នាំង​៖ លោកស្រី កែ ច័ន្ទ​មុនី លោក ឌួង សុ​វ៉ាង​
  • កំពង់ស្ពឺ​៖ លោក អ៊ូ សំ​អូន លោក សំ រិទ្ធី លោក ជួន វន​
  • កំពង់ធំ​៖ លោកស្រី លឹម ផល្លា​
  • កណ្តាល​៖ លោក ង៉ោ សុវណ្ណ លោក អ៊ុក ដាម​រី លោក សុះ មុះ​សិន លោក ជឹម សុខ​ខុន លោក ទី សុគន្ធ​
  • ក្រចេះ​៖ លោកស្រី ស៊ុន សា​ភឿន
  • ភ្នំពេញ​៖ លោក សួន រិនឌី លោក ឃុត ចាន់​ដា​រ៉ា លោកស្រី ម៉ក់ វណ្ណ​ស៊ីថា លោកស្រី ម៉ាណ ណាវី​
  • ព្រៃវែង​៖ លោក ជាម ប៉េអា លោក ទេព សាម៉ន លោក ពេជ្រ ជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភា​រិទ្ធ​
  • ពោធិ៍សាត់​៖ លោក សារី កោសល្យ លោក រ៉ូ​ហ្វី អូស្មាន លោក ខូ​យ សុខា​
  • ព្រះសីហនុ​៖ លោក នេន ម៉ា​ល័យ លោក តា​ក វណ្ណ​ថា​
  • តាកែវ​៖ លោក អ៊ុត សុខ​
  • កែប​៖ លោក ងួន បៀ​ន​
  • ឧត្តរមានជ័យ​៖ លោក នៅ សំ​
  • ត្បូងឃ្មុំ​៖ លោក យិន ប៊ុនណាង លោក សន សា​រ៉ា​ណា​

​ឥស្សរជន​ដែល​បាន​សុំ​ឈប់​ពី​សមាជិក​សភា​រួមមាន លោក អង្គ វង្ស​វឌ្ឍនា លោក សក់ សេដ្ឋា លោក ខៀវ កាញារីទ្ធ លោក ហង់​ជួន ណារ៉ុន លោក វេង សាខុន លោក ប៉ាន សូរ​ស័ក្តិ លោក លូ គឹមឈន់ លោក អ៊ុក រ៉ាប៊ុន លោក ត្រាំ អ៊ីវតឹក លោក ឆាយ ថន លោកស្រី ខេង សំ​រ៉ា​ដា លោក រិន វីរៈ លោក ថោង ខុន លោក លឹម គានហោ លោក ស៊ុន ចាន់ថុល លោក សុខ ចិន្តា​សោភា លោក រង្ស៊ី វិស្សុត លោក ហ្សាការីយ៉ា អាដាម លោក ពេជ្រ ប៊ុនធិន លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង លោកស្រី អ៊ឹង កន្ថាផាវី លោក អូស្មាន ហាស្សាន់ លោក ព្រំ សុខា លោក ស សុខា លោក ញឹម វណ្ណដា លោក ហ៊ី បា​វី លោក ស្បោង សា​រ៉ា​ត លោក ស៊ុយ សែម លោក កែវ រតនៈ លោក ទី នរិន្ទ លោក ប៉ុល សារឿ​ន លោក កឹម ស៊ីថន លោក សុខ ផេង លោក ចម ប្រសិទ្ធ លោក គន់ គីម លោក វង សូ​ត និង​លោក សាយ សំ​អាល់​។​

​ក្រៅពីនេះ មាន​មន្ត្រី​ដែល​បាន​សុំ​លាលែង​ពី​បញ្ជី​បេក្ខជន ក្នុងនោះ​មាន លោក នឹម ថូត លោក អ៊ុច បូររិ​ទ្ធ លោក ជូ យិន​ស៊ីម លោក ណៅ ធួ​ក លោក ម៉ប់ សារិន លោក មាន ចាន់​យ៉ាដា លោក នួន ផា​រ័ត្ន លោក ហេង សួរ លោក វ៉ា សុធា លោក ងិន បា​ណាល់ និង​លោក ពេ​ជ សោ​ភ័ន​៕​