​តាម​កាសែត South China Morning Post បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​នៅក្នុង​ពី​ប្រទេស​ចិន ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​ត្រូវបាន​បង្ខំ​ដោយ​ប្តី​របស់​នាង ឲ្យ​ទទួលយក​ការ​រំលូតកូន​ចំនួន ៤ ដង ក្នុង​រយៈពេល​១​ឆ្នាំ ព្រោះតែ​គាត់​ចង់បាន​កូនប្រុស​ម្នាក់ ដោយ​មិន​ត្រូវការ​មានកូន​ស្រី ។​

Loading...

​ស្ត្រី​រងគ្រោះ​នោះ ត្រូវបាន​ដឹងថា​បានផ្ដល់​កំណើត​កូនស្រី​ម្នាក់ កាលពី​៤​ឆ្នាំមុន​, ប៉ុន្តែ ប្តី​របស់​នាង​បានទាមទារ​ឱ្យ​កូន​ទី​ពីរ​របស់​ពួកគេ ត្រូវតែ​ជា​កូនប្រុស​ម្នាក់ ។ ទោះយ៉ាងណា ពួកគេ​អាច​គ្រប់គ្រង​ដើម្បី​ទទួលបាន​កូនប្រុស​ដូច​បំណង​ទេ បើទោះបីជា​ពួកគេ​ព្យាយាម​ច្រើនដង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្តី​ខឹងសម្បារ​យ៉ាងខ្លាំង ។​

​គាត់​បន្ទាប់មក បាន​បង្ខំ​ប្រពន្ធ​ឲ្យ​ទទួលយក​ការ​រំលូតកូន​ចេញ​សរុប​ចំនួន ៤ លើក ក្នុង​រយៈពេល​១​ឆ្នាំ ដោយ​ទារក​ទាំងអស់​ដែល​ពួកគេ «​ផលិត​» បាន សុទ្ធតែជា​ស្រី ។ មិនយូរប៉ុន្មាន បន្ទាប់​ទទួលយក​ការ​រលូត​ទាំងនោះ ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ប្តី​របស់​នាង​ក៏បាន​សម្រេច​លែងលះ​នាង​តែម្តង ។​

​ភ្លាមៗ​នោះ ជំងឺ​របស់​នាង​បាន​វិ​វត្ត​កាន់តែ​អាក្រក់ ហើយ​សុខភាព​របស់​នាង​ក៏​កាន់តែ​យ៉ាប់យ៉ឺន រហូត​នាង​ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ ។ នៅ​ទីបំផុត ស្ត្រី​ក្រីក្រ​នោះ​ក៏បាន​ស្លាប់ ដោយសារតែ​ជំងឺ​របស់​នាង​ធ្ងន់ធ្ងរ​ពេក ដែលជា​លទ្ធផល​នៃ​ការ​រំលូត​នេះ ។​

​អ្វីដែល​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ហួសចិត្ត​បំផុត គឺ​ត្រង់​ថា ប្តី​រូបនេះ​ពុំបាន​បង្ហាញ​ការសោកស្តាយ ចំពោះ​ការស្លាប់​របស់​នាង​សូម្បី​បន្តិច​ឡើយ ។ គាត់​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំបាន​ទៅសួរសុខទុក្ខ​នាង​នៅក្នុង​មន្ទីរពេទ្យ​នោះដែរ នៅពេល​នាង​ឈឺ ហើយ​ឥឡូវនេះ ក៏មាន​គម្រោង​រៀបការ​ប្រពន្ធ​ថ្មី​ទៀត ។​

​យោងតាម​វប្បធម៌​ប្រពៃណី​ចិន នោះ​ក្មេងប្រុស​ត្រូវបាន​ចាត់ទុក​ថា ទទួលបាន​ការពេញចិត្ត​ជាង​ក្មេងស្រី ៕