​ភ្នំពេញ​ ៖ ក្រសួង​បរិស្ថាន បាន​ហាមឃាត់​មិនឱ្យ​មាន​ការ​ឈូសឆាយ កាប់ឆ្ការ ដុត​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​សង្កេតឃើញថា ការធ្វើ​សកម្មភាព​ដើម្បី​ទន្ទ្រាន កាន់កាប់​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ នៅ​តំបន់ការពារធម្មជាតិ ជាំ​ពិសេស​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ រាម ឧទ្យា​ជាតិ​ព្រះមុនីវង្ស បូកគោ ឧទ្យា​ជាតិ​ព្រះ​សុរាម្រិត​-​កុសមៈ គីរីរម្យ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ដែនជម្រកសត្វព្រៃ​លំផាត់ និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ជាដើម​៕ ​​