​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៣​ខែ​កញ្ញា បាន​ចេញ​សេចក្តីជូនដំណឹង សម្រេច​លុបឈ្មោះ​​និង​ទទួលស្គាល់​បេក្ខជន​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៦ ក្នុងនោះ​គ​.​ជ​.​ប បាន​សម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា​​ចំនួន​៥០​នាក់ ដែល​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរង ជាដើម ហើយ​ជំនួស​មកវិញ​នូវ​បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ចំនួន​៣៨​រូប​។​

Loading...

​សេចក្តីប្រកាស​ព័ត៌មាន បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ទទួល​លិខិត​ស្នើ​សុំ ពី​គណបក្ស​ប្រជាជន កម្ពុជា​ ​ស្តីពី​ការប្រកាស​ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជូន  ដំណឹង​ថា​ “​ថ្មីៗ​នេះ មាន​អ្នកតំណាងរាស្ត្រ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស តាម​មណ្ឌល​រាជធានី ខេត្ត​មួយចំនួន​បាន​ដាក់​ពាក្យ​លាលែង​”​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ឯកភាព​លុបឈ្មោះ និង​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​អនុលោម​តាម​មាត្រា​១៣៩ នៃ​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បានចែង​ថា “​សមាជិក​រដ្ឋសភា​ ​ត្រូវ​បាត់បង់​សមាជិកភាព​របស់​ខ្លួន ទៅតាម​ករណី​ជា​ច្រើន តួយ៉ាង សា​ម៉ី​ខ្លួន​សុំ​លាឈប់​ជា​លាយលក្ខណ៍អក្សរ ពី​សមាជិក​រដ្ឋសភា​។​

​សា​ម៉ី​គណបក្ស​នោះ អាច​ស្នើ​ជ្រើសតាំង​សមាជិក​ថ្មី ជំនួស​ដោយ​ជ្រើសរើស​ក្នុងចំណោម​បេក្ខជន ដែល​មាន​ឈ្មោះ​តាម​លំដាប់​លេខ​រៀង​​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៃ​មណ្ឌលបោះឆ្នោត របស់​មណ្ឌល​ខ្លួន​មក​ជំនួស ដោយ​មិនបាច់​បោះឆ្នោត​ឡើងវិញ​”៕ ​

​សេចក្តីប្រកាស​ព័ត៌មាន របស់​គ​.​ជ​.​ប ខាងក្រោម​ ៖