​ខេត្ត​បន្ទាយមានជ័យ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បានឲ្យដឹងថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ផង និង​បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់ ក្នុង​តំបន់​ផង បាន​បង្ក​ឲ្យមាន​ទឹកជំនន់ ហូរហៀរ​កាត់​ពីលើ កំណាត់​ផ្លូវជាតិ​លេខ ៥៨ ត្រង់​ចំណុច​ភូមិ​ចំកា​រគរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។ ទឹកជំនន់​ដែល​ហូរហៀរ ពីលើ​ផ្លូវ​ជាតិ​នេះ គឺ​មាន​ប្រវែង​ប្រមាណ ៧០ ម៉ែត្រ និង​ជម្រៅ​ពី ០,១៥-០,២០ ម៉ែត្រ ។ ពេល​នេះ​អាជ្ញាធរ កំពុង​អន្តរាគមន៍ រំដោះ​ទឹកជំនន់ ទៅ​ផ្នែក​ខាងក្រោម ៕ ​​