​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​សុំទោស​ចំពោះ​បេក្ខជន មាតាបិតា អាណាព្យាបាល​សិស្ស និង​អ្នកពាក់ព័ន្ធ ចំពោះ​កំហុស កើតឡើង​ដោយសារ​កម្មវិធី​កុំព្យូទ័រ នៅក្នុង​ពេល​ដំណើរការ​បូក​សរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុប មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​។

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​លោក​ប្រាប់ថា កំហុស​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន បាន​ផ្ដាំ​សុំទោស​បេក្ខជន​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងករណីនេះ ។ យើង​មិន​ចង់ឱ្យ​មាន​បញ្ហា​នេះ​ទេ ។ វា​កើត​ឡើង​ព្រោះ​បច្ចេកទេស​កំព្យូទ័រ ហើយ យើង​បាន​ប្រជុំ ដើម្បី​មិនឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទៀតឡើយ ៕​ ​