​នេះ​ជា​រឿង​ដ៏​ចម្លែក​បំផុត​មួយ ដែល​ត្រូវបាន​ចាត់ទុកថា​គ្មាន​ពីរ​ទេ​នៅលើ​ពិភពលោក ដោយសារតែ​កូនក្រមុំ​ម្នាក់ កំពុងតែ​ក្រាប​សំពះ​ផ្ទឹម​ក្នុង​ថ្ងៃ​មង្គលការ​របស់ខ្លួន ស្រាប់តែ​ឈឺពោះ ធ្វើ​ឲ្យគ្រួសារ សាច់ញាតិ ព្រមទាំង​ភ្ញៀវ​ទៅ​ចូលរួម​មង្គល​ដែលមាន​ការភ្ញាក់ផ្អើល ប្រញាប់ប្រញាល់​ដឹក​កូនក្រមុំ​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង ។​

​រឿងហេតុ​ដ៏​កម្រ​នេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ឃុំ ព្រែក​អំបិល ស្រុក ស្អាង ខេត្ត កណ្តាល ត្រូវបាន​មហាជន​ជាច្រើន​សន្ម​ត់​ថា កូនក្រមុំ និង​កូនកំលោះ បាន​ស្រលាញ់គ្នា និង​ជ្រុលជ្រួស​ហួស​ប្រពៃណី ដែល​អាច​ប្រព្រឹត្ត​មុន ឬ ក្រោយពេល​លោក​អាចារ្យ​គុនគូរ​ជើង​លេខ​ថ្ងៃ​ចូល​រោង ។ ប៉ុន្តែ ដោយសារតែ​ពួកគេ​ពុំ​អាច​គ្រប់គ្រង​ការ​មានគភ៌​បាន ជាហេតុ​ធ្វើ​ឲ្យ​ខាង​ស្រី​ត្រូវមាន​ផ្ទៃពោះ​រហូតដល់​ជាង ៨ ខែ ដល់​ថ្ងៃ​កំណត់​ចូល​រោង​តែម្តង ។​

​ដោយសារតែ​ប្រហែល​ពុំ​អាច​លើក​ពេល​រៀបការ​បាន ហេតុនេះ ឪពុកម្តាយ​ទាំងសងខាង ក៏​សម្រេចចិត្ត​រៀប​មង្គលការ​ឲ្យ​ពួកគេ ខណៈ​កូនក្រមុំ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ។ ប៉ុន្តែ ពុំ​នឹកស្មានថា នាង​ឈឺពោះ​សម្រាលកូន​ក្នុង​ថ្ងៃ​មង្គល​របស់​នាង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងនេះ​នោះទេ ។

ទោះយ៉ាងណា​ កូនក្រមុំ ក៏ត្រូវ​បាន​អ្នកគ្រូ​ពេទ្យ​​អនុញ្ញាត​​ឲ្យ​​​ទៅ​ចូល​​រួម​​​កំដរ​​ភ្ញៀ​វ​​ នៅ​ថ្ងៃ​រសៀល​​ តាម​​ដែល​អាច​​ធ្វើ​ទៅ​បាន បន្ទាប់​​ពី​​​​​សម្រាក​ឲ្យ​​មាន​កម្លាំង​​កំហែង​​​​នៅ​ក្នុ​ង​មន្ទីរពេទ្យ ។

​សូមបញ្ជាក់ថា កូនក្រមុំ​ឈ្មោះ ម៉ាច ខ្លី អាយុ ២១ ឆ្នាំ រីឯ​កូនកំលោះ​ឈ្មោះ ខាន់ មករា អាយុ ២០ ឆ្នាំ និង​កូនង៉ែត​របស់​ពួកគេ ត្រូវបាន​ក្រុម​អ្នក​គ្រូពេទ្យ​ដាក់ឈ្មោះ​ឲ្យ​ថា «​ស្រី​កា​»៕ ​ប្រភព​ហ្វេ​ស​ប៊ុ​ក​៖ សាន ប៊ុនធឿន​