លោកម៉ូន ចេអ៊ីន⁠ (Moon⁠ Jae-In) ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ក្នុង​សប្តាហ៍នេះ​ដើម្បី​ចូលរួមកិច្ចប្រជុំកំពូល​ជាមួយ​នឹង​លោក​គីម ជុងអ៊ុន​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​។ នេះ​ជា​ការខិតខំ​ស្វែងរក​វិធី​បំបែក​ភាព​ទាល់ច្រក​នៅ​ពេល​ចរចា​ពី​អាវុធ​នុយក្លេអ៊ែរ​រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក។​

លោក​ម៉ូន នឹងទៅដល់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃអង្គារ ​ហើយនឹងស្នាក់នៅទីនោះ​រយៈពេល​បីថ្ងៃ​។ នេះ​ជាការធ្វើបន្តការងារ​ពី​មេដឹកនាំមុន​គឺ​លោក​គីម ដេជុង​ ក្នុង​ឆ្នាំ​២០០០ និង​លោក​រ៉ូ មូយុន ក្នុង​ឆ្នាំ​២០០៧។

កម្មវិធីលម្អិត​នៅ​មិន​ទាន់​បាន​ប្រកាស​នៅឡើយទេ​ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​ទំនង​ជា​នឹងប្រើប្រាស់​ឱ្យ​អស់​ពីលទ្ធភាព​ដែល​ខ្លួនមាន​ដើម្បី​បង្កើត​ឱ្យ​មាន​ចំណាប់អារម្មណ៍​ល្អមួយ ដែលក្នុងនោះ​នឹង​មាន​មនុស្ស​រាប់​ពាន់នាក់​ឈរ​តម្រង់​ជួរ​តាម​វិថីនានា​ដើម្បី​ស្វាគមន៍​លោក​ម៉ូន

ដំណើរ​ទស្សនកិច្ចនេះ​កើត​មានឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បង្ហាញ​រូបភាព​ឃោសនា​ដ៏ធំ​មួយដែល​មាន​ក្នុង​រយៈពេល​៥ឆ្នាំម្តង។ រូបភាព​នោះ​គឺ​មាន​លោក​គីម និង​លោកម៉ូន ដែល​បាន​ជួបគ្នា​នៅ​កិច្ច​ប្រជុំ​កំពូល​លើកទីមួយ​កាលពី​ខែ​មេសា​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​បាន​បែងចែក​ប្រទេស​ទាំងពីរ។ ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ទិដ្ឋភាព​មិន​ធម្មតា​មួយ​ដែល​ជនជាតិ​កូរ៉េ​ខាងជើង​រាប់ម៉ឺន​នាក់​ដែល​ចូលរួម​ក្នុង​កម្មវិធី​នៅ​ស្តាត​ May Day ​បាន​ទះដៃ​អបអរ​សាទរយ៉ាងខ្លាំងដល់​មេដឹកនាំ​កូរ៉េខាងត្បូង៕ ប្រភព៖ VOA