​​បុរស​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ បាន​ផ្ទុះ​កំហឹង និង​បង្ក​ជា​អំពើហិង្សា​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ «​ស្ត្រី​ដ៏​ស្រស់ស្អាត​»​ម្នាក់ ដែល​ពួកគេ​បាន​នាំយកទៅ​ផ្ទះល្វែង​របស់​ពួកគេ កាលពី​ថ្ងៃ​ថ្ងៃ​សៅរ៍​សប្តាហ៍​ចុង​មុននេះ នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា បន្ទាប់ពី​បានដឹងថា ស្រី​ស្អាត​នោះ​តាម​ការពិតជា «​មនុស្ស​ខ្ទើយ​» សោះ ។​

​នៅវេលា​ម៉ោង ៣ ព្រឹក ក្រុម​អ្នកស្ម័គ្រចិត្ត​សង្គ្រោះ Sawang Boriboon បាន​ឆ្លើយតប​នឹង​ការហៅ​ទូរស័ព្ទ​មួយ ដែល​បាន​ប្រាប់ថា​មាន​មនុស្ស​កំពុង​រងរបួស នៅឯ​អគារ​ផ្ទះល្វែង​មួយកន្លែង​ស្ថិតក្នុង Soi Pattay 1 ។​

​នៅពេល​ពួកគេ​មកដល់​កន្លែងកើតហេតុ ពួកគេ​បាន​រកឃើញ​ជនជាតិ​កូរ៉េ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​២​នាក់ ជាមួយ​របួសស្នាម​ជាំ​ជាច្រើន ដោយ​ម្នាក់​ក្នុងចំណោម​ពួកគេ បាន​ឈាម​ក្បាល ។ ទន្ទឹម​នោះ​ផងដែរ ខ្ទើយ​អាយុ ២២ ឆ្នាំ បាន​រងរបួស​នៅត្រង់​ដៃជើង​ឆ្វេង​របស់​នាង ហើយ​ត្រូវបាន​លើកដាក់​ហ្វ្រ​ង់​កា ដើម្បី​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់ ។ នេះ​បើ​យោងតាម Pattaya News Archive ។​

​យោងតាម​ស្ត្រី​វ័យក្មេង​នោះ ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះថា Somchai នាង​បាន​កំពុង «​ដើរ​» នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ នៅពេលនោះ​ក៏មាន​បុរស​ជនជាតិ​កូរ៉េ​២​នាក់ ដែល​ពុំ​ស្គាល់ឈ្មោះ បានមក​ជិត​នាង ហើយ​ចាប់ផ្តើម​ចែចង់​ជាមួយ​នាង ។​

​បានដឹងថា ក្នុងករណី​ដែល​ពុំបាន​ទៅកាន់​ទីក្រុង​ប៉ា​តា​យ៉ា នោះ​ឆ្មេ​រ​សមុទ្រ គឺជា​ទីកន្លែង​ដែល​ពួកគេ​រកស៊ី ។​

​បន្ទាប់ពី «​នាង​» យល់ព្រម​ទៅកាន់​អគារ​ស្នាក់នៅ​របស់​ពួកគេ សម្រាប់​ការ​ណាត់ជួប… ពួកគេ​ក៏បាន​ផ្ទុះ​ជម្លោះ​ខ្លាំងក្លា​ដាក់គ្នា​តែម្តង បន្ទាប់ពី​បុរស​កូរ៉េ​ទាំងពីរ​ដែល​ពុំ​សប្បាយចិត្ត បាន​រកឃើញថា នាង​ពុំមាន​ស្រី​ពិត ។​

​ប៉ូលីស​បាន​បើក​ការស៊ើបអង្កេត​ករណីនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែល​បានដាក់ ៕