រឿងរ៉ាវ​នារីស្រស់ស្អាត​វ័យក្មេងម្នាក់ និងបុរសម្នាក់​ជាសង្សារខ្លីលុយ​សរុបចំនួន ១៤០ ដុល្លារ ដែលបានក្លាយជារឿងធំបង្ហោះហែកហួរគ្នាឡើងកក្រើកបណ្តាញសង្គម រហូតមកទល់ពេលនេះ នៅពុំទាន់ចប់នោះទេ បើទោះបីជាខាងប្រុសបានសងលុយទាំងអស់នោះវិញតាមរយៈ ABA ក៏ដោយ ។

Loading...

បើតាមការសង្កេត រឿងរ៉ាវនេះនៅតែបន្តកើតឡើង ដោយសារតែខាងស្រីពុំបញ្ចប់ការបង្ហោះ ព្រោះតែខាងប្រុសជាមនុស្សចិត្តខ្លាំង ពុំព្រមចុះចាញ់ស្រី ដោយបាននិយាយបង្ខូចកិត្តិយសរូបនាង សុទ្ធតែធ្លាប់មានទំនាក់ទំនងស៊ីជម្រៅជាមួយ ហើយពុំចេញមុខសុំទោសនាងជាសាធារណៈ តាមដែលនាងចង់បាននោះទេ ។

អ្វីដែលធ្វើឲ្យគេគ្រប់គ្នា​នឹកស្មានមិនដល់ និងរឹតតែហួសចិត្តទៀតនោះ គឺថាបុរសរូបនេះពុំត្រឹមតែប្តូរឈ្មោះ account របស់ខ្លួនចោលប៉ុណ្ណោះទេ តែបែរជា​ធ្វើទង្វើដ៏ថោកទាបបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូបនាង​ ហើយសរសេរថា «អូនជាស្រីលក់ខ្លួន ដើម្បីរកលុយ ផ្គាប់ចិត្តសង្សារ» ដែលធ្វើឲ្យនាងកាន់តែឆេះដុំទ្វេដង និង​ប្រកាសជាសាធារណៈថា៖ «ខ្ញុំប្រកាសជាសាធារណៈណា៎ លោកសណ្តានឆ្កែសំណាង!
បើមិនឈប់បន្តទង្វើថោកទាបរបស់យើង ហើយលុបacc fake ហ្នឹងទេ…
ថ្ងៃស្អែកខ្ញុំនឹងទៅដល់ការិយាល័យឪលោកឯងហើយ!😏
ដឹងហើយថាខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង ស្អីក៏ធ្វើបានអោយតែខ្ញុំចង់☺️» ។

គួរបញ្ជាក់ថា រឿងរ៉ាវរបស់អ្នកទាំងពីរ​ដែលកំពុងល្បី​នៅលើហ្វេសប៊ុក ក៏ដូចជានៅលើប្រព័ន្ធផ្សាយសង្គមក្នុងស្រុកមួយចំនួន គឺផ្តើមឡើងបន្ទាប់ពីបុរសម្នាក់ដែលមានហ្វេសប៊ុកឈ្មោះថា Pa Yung បានតាមញ៉ែនាង​ដែលមានហ្វេសប៊ុកឈ្មោះ Dalis Kelly បើតាមនាងទម្លាយឲ្យដឹងក្នុងវីដេអូ គឺចាប់តាំងពីខែ១០ ឆ្នាំ២០១៧ រហូតដល់ឆ្នាំពេលនេះឆ្នាំ២០១៨ ។ ហើយនៅពេលនាងសម្រេចចិត្តចេញក្រៅជាមួយបាន ២ ដង ប៉ុណ្ណោះ បុរសនេះក៏​ប្រាប់​ថា​ខូច​ឡាន និង​ខ្ចី​លុយ២​ដងសរុប ១៤០ ​ដុល្លារ ។ ប៉ុន្តែ នៅពេលនាងទារព្រោះត្រូវការចាំបាច់ ខាងប្រុសបានគេចវេសពុំព្រមសងលុយ ដោយបាន ប្លុក Facebook និងលេខទូរស័ព្ទទំនាក់ទំនង ក៏កើតជារឿងបែកអូរហូរស្ទឹងរហូតមកទល់ពេលនេះតែម្តង ៕