គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​តំបន់​រួម​ទាំង​ការពង្រីក​តំបន់​ទន្លេមេគង្គ​ តាមរយៈ​ការ​បំផ្ទុះ​ដុំថ្ម​ធំៗ​ដោយ​គ្រាប់រំសេវ​ និង​ខ្សាច់​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ១,៦ គីឡូម៉ែត្រ​ ដើម្បី​បង្កើត​ផ្លូវ​ទឹក​សម្រាប់​ទូកធន់ធ្ងន់​របស់​ចិន​ដែល​មាន​ទម្ងន់​ដល់​ទៅ៥០០តោន។


Loading...
កម្រិត​ទឹក​នៅ​តាម​ដងទន្លេ​មេគង្គ​ប្រែប្រួល​ដោយសារ​តែ​ទំនប់​វារីអគ្គិសនី​ចំនួន៧នៅ តាម​បណ្តោយ​ទន្លេ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេសចិន។ការ​កើនឡើង​នៃ​តំរូវ​ការ​ប្រើប្រាស់​អគ្គីសនី​ពី​ប្រទេសចិន​និង​ពី​ប្រទេស​ជិតខាង​នៅតំបន់​អាស៊ីអាគ្នេយ៍​បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​នៅ​តាម​ដងទន្លេ។

ឥឡូវនេះ​ផែនការ​សេដ្ឋកិច្ច​មួយ​អាច​ផ្តល់​នូវ​ការខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធ​អេកូឡូស៊ី ​ដែល​ងាយរងគ្រោះ​រួច​ទៅ​ហើយ​ ដែល​អាច​ជួយ​មនុស្ស​ប្រមាណ ២៨៤ លាននាក់​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​និង​ដៃទន្លេ​ដើម្បី​ចិញ្ចឹមជីវិត​តាមរយៈ​ការនេសាទ​ត្រី​និង​ការ​ធ្វើ​កសិកម្ម។

គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​តំបន់​រួម​ទាំង​ការពង្រីក​តំបន់​ទន្លេមេគង្គ​ តាមរយៈ​ការ​បំផ្ទុះ​ដុំថ្ម​ធំៗ​ដោយ​គ្រាប់រំសេវ​ និង​ខ្សាច់​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ១,៦ គីឡូម៉ែត្រ​ ដើម្បី​បង្កើត​ផ្លូវ​ទឹក​សម្រាប់​ទូកធន់ធ្ងន់​របស់​ចិន​ដែល​មាន​ទម្ងន់​ដល់​ទៅ៥០០តោន។

កាល​ពី​ឆ្នាំមុន​ការ​តវ៉ា​ពី​សំណាក់​ក្រុម​អ្នកបរិស្ថាន​បាន​ពន្យាពេល​ដល់​ការ​អនុវត្ត​គម្រោង​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ​ក្រុមសកម្មជន​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ផលប៉ះពាល់​កាន់​តែ​កើនឡើង​ដល់​ការ​នេសាទត្រី​ និង​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ។

ក៏ប៉ុន្តែ​ប្រទេសចិន​បាន​ប្រកាស​ថា​ ផលប្រយោជន៍​ពី​គម្រោង​នេះ​មាន​លើស​ពី​គុណវិបត្តិ​ទាំងនេះទៅទៀត៕ ប្រភព៖ VOA