កង​យោធា​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​ពួក​ជ្រុល​និយម​ al-Shabab ១៨​នាក់ បន្ទាប់​ពី​កង​កម្លាំង​អាមេរិក​និង​កង​កម្លាំង​ក្នុង​ស្រុក​បាន​រង​ការ​វាយ​ប្រហារ​នៅ​គាគ​ខាង​ត្បូង​ប្រទេស​សូម៉ាលី។

Loading...

បញ្ជាកា​រដ្ឋាន​អាហ្វ្រិក​អាមេរិក​ AFRICOM បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​ចរណ៍​នេះ​ ​ធ្វើ​ឡើង​ក្នុង​ការ​ការពារ​ខ្លួន​ ​នៅ​ថ្ងៃសុក្រ ​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កំពង់​ផែ Kismayo។ សេចក្តី​ថ្លែង​ការណ៍​និយាយ​ថា ពួក​ជ្រុល​និយម​ al-Shabab ២​នាក់​ទៀត​ត្រូវ​កង​កម្លាំង​សូម៉ាលី​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​ដោយ​អាវុធ​ធុន​តូច។

អ្នក​នាំពាក្យ​របស់​បញ្ជាការដ្ឋាន​អាហ្វ្រិក​អាមេរិក​ បាន​និយាយ​ថា ​កង​កម្លាំង​អាមេរិក​ឬ​សម្ព័ន្ធ​មិត្ត​មិន​មាន​រង​របួស​ទេ។ ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជ្រុល​និយម ​អង្កេតការ​ល្បាត​រួម​គ្នា​រវាង​កងកម្លាំង​អាមេរិក​និង​សូម៉ាលី។

សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជាង​២០​ដង ​នៅ​ឆ្នាំ​នេះ​ប្រឆាំង​នឹង​ក្រុម al-Shabab ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​ al-Qaida ​ដែល​ជា​ក្រុម​ជ្រុល​និយម​អ៊ីស្លាម​ដ៏គ្រោះ​ថ្នាក់​នៅ​តំបន់​សាហារ៉ា​អាហ្វ្រិក​ខាង​ត្បូង៕ ប្រភព៖ VOA