​បុរស​ម្នាក់​ឈ្មោះ Loan Bogdan គឺជា​បេក្ខជន​វ័យក្មេង​មួយរូប ដែល​បានធ្វើ​ឲ្យ​គណៈកម្មការ​នៃ​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោកពេញចិត្ត​ស្តូក លោត​ទ​ន្ទ្រាំ​គ្រប់ៗ​គ្នា​តែម្តង ជាមួយនឹង​ទឹកសម្លេង​ដ៏​ពិ​សោះ​រណ្តំ​របស់គាត់ ដែលដូចទៅនឹងសម្លេងរបស់កំពូលតារាចម្រៀងអាមេរិក Michael Jackson អីចឹង ។​

Loading...

​ជា​ហ្វេ​ន​របស់​អតីត​កំពូល​តារាចម្រៀង​ពិភពលោក Michael Jackson បេក្ខជន​ជនជាតិ​រ៉ូ​ម៉ា​នី​រូបនេះ បាន​លើកយក​បទ​ចម្រៀង​មួយ​របស់​សិល្បក​ដ៏​ល្បី​នេះ គឺ​បទ “Earth Song” ។ ទោះបី​ខំព្យាយាម​ទាក់ទាញ​ការកោតសរសើរ​ពី​គ្រូបង្វឹក​នីមួយ​យ៉ាងណា នៅ​ទីបំផុត បេក្ខជន​ដ៏​មាន​ទឹកដម​សម្លេង​ពិ​រោះ​នេះ បានសម្រេច​ចូលក្នុង​កូនក្រុម​របស់ Smiley ដែល​បានស្នើ​ឲ្យ​គាត់​បង្ហើរ​បទ​ចម្រៀង​ឡើងវិញ​ម្តងទៀត​ផងដែរ ។​

​បេក្ខជន​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​មិនបាន​គិតថា ខ្ញុំ​នឹង​អាច​ឡើង​សម្តែង​ច្រៀង​នៅ​អាយុ ១៦ ឆ្នាំ ដូច្នេះ​ទេ ។ តាមពិតទៅ ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូលមក​ទីនេះ គឺ​ខ្ញុំ​បាន​បំពេញ​បំណង​ខ្លួនឯង​រួចទៅហើយ ។ ព្រោះថា ខ្ញុំ​ពុំបាន​សិក្សា​ផ្នែក​ដូ​រ្យ​តន្ត្រី​ទេ គឺខ្ញុំ​រៀន​ទ្រឹស្តី​ផ្នែក​ស្ថាបត្យកម្មប៉ុណ្ណោះ ។ ខ្ញុំ​ក៏​ពុំ​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ទៅលើ​សិ​ល្បះ​តន្ត្រី​នោះដែរ ។ រឿង​ទាំងអស់​ដែល​បាន​កើតឡើង គឺ​ចាប់តាំងពី​ខ្ញុំ​រៀន​ច្រៀង​តាម Michael Jackson ។ ខ្ញុំ​ជា​អ្នកគាំទ្រ​ម្នាក់​របស់គាត់ ។ បន្ទាប់ពី​ខ្ញុំ​បាន​រៀន​ធ្វើ​ចលនា​របស់ Jackson ខ្ញុំ​ក៏បាន​ព្យាយាម​ពិនិត្យថា​តើ​ខ្ញុំ​អាចធ្វើ​បានល្អ​ដូច​គាត់​ដែរ ឬទេ​» ។​

​ទន្ទឹម​នោះ​ផងដែរ គណៈកម្មការ​លោក Smiley បាន​និយាយ​ត្រង់ៗ​ថា​៖ «​ខ្ញុំ​ពុំដែល​ឃើញ​នរណាម្នាក់​អាច​ច្រៀង​ដូច Michael Jackson ដូចនេះ​ទេ ប៉ុន្តែ ខ្ញុំ​ធ្លាប់តែ​ឃើញ​តាមរយៈ​ការសម្តែង​​កាយវិការ​ប៉ុណ្ណោះ​» ៕

​​ប្រភព​៖ http://ea.md​