អ្នកលក់ផលិតផលអនឡាញម្នាក់ នៅក្នុងប្រទេសសិង្ហបុរី បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការ​ប្រូម៉ូតលក់ម៉ូតអាវដ៏ចម្លែកខុសគេ គឺអាវយឺតទំពក់ «S-hook» ។

Loading...

តាមរយៈការបង្ហាញ​អំពីគុណប្រយោជន៍ជាច្រើន និងក៏ដូចជាតម្លៃ​ក៏ថោកទៀតនោះ អ្នកលក់រូបស្រស់ឈ្មោះថា Lerine Yeo ត្រូវបានដឹងថា បានលក់ «S-hook» នេះដាច់មែនទែន ដោយក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ នាងអាចលក់រហូតដល់ ១០០ អាវ ឯណោះ! នេះបើយោងតាម straitstimes ។

នៅក្នុងឃ្លីបវីដេអូ 3:20 នាទី Lerine បានបញ្ចុះបញ្ចូល​មនុស្សភាគច្រើនជាជនជាតិសិង្ហបុរីថា​ «កំពូលម៉ូត» S-hook តម្លៃត្រឹម ៩ ដុល្លារ នេះ ដែលមាន​ក្រវិលត្រូវបានរចនា​នៅលើនោះ គឺវាអាច​មានប្រយោជន៍យ៉ាងច្រើន ក្នុងការព្យួរដូចជា៖ ឆ័ត្រ, កាត ឬ របស់របរផ្សេងៗទៀត ដែលលោកអ្នកអាចទទួលយកបាន ជាពិសេសនៅពេលឡើងផ្សារ ។ នាងបាននិយាយឲ្យដឹងថា លោក​អ្នក​​គ្រាន់​យក​ទៅ​តាម​ខ្លួន​ ជាមួយ​ «ទំពក់​ដែក» ដើម្បី​ថ្ពក់​នឹង​រន្ធ​ (ក្រវឹល) ​នៅលើ​អាវ​​ប៉ុណ្ណោះ សម្រាប់​ព្យួរ​អ៊ីវ៉ាន់​ផ្សេងៗ ៕

តោះ! មើលនាងបង្ហាញតាមរយៈវីដេអូដូចខាងក្រោម៖