​បណ្តា​រូបភាព និង​វីដេអូ ដែល​កំពុង​ចរាចរ​នៅលើ​បណ្តាញ​សង្គម​ថៃ បានបង្ហាញ​ឲ្យ​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល ដេក​ស្តូកស្តឹង​នៅ​ពីមុខ​ទូរ​ទឹក​ក​ក្លាស្សេ​ស្រា​បៀរ នៃ​សាខា​ហាង 7-Eleven មួយកន្លែង​ស្ថិតក្នុង​ខេត្ត Chonburi ។​

Loading...

​រូបភាព​ទាំងនេះ​ត្រូវបាន​ចែករំលែក​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត​សង្គ្រោះ Sawangpreteep នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ពួកគេ បន្ទាប់ពី​បាន​ឆ្លើយតប​នឹង​ខ​ល​ហៅ​ដោយ​អ្នកគ្រប់គ្រង​ហាង​នោះ ដើម្បី​យកចេញ​ពស់ថ្លាន់​១​ក្បាល​ប្រវែង ៤ ម៉ែត្រ ។​

​ក្រុម​អ្នកស្ម័គ្រចិត្ត​ដ៏​ក្លាហាន បាន​ចាប់​ពស់ថ្លាន់​នេះ និង​ដាក់​វា​ចូលក្នុង​បាវ មុនពេល​យក​វា​ទៅ​ព្រលែង​នៅ​ជម្រក​ធម្មជាតិ​របស់​វា​វិញ ។​

​វីដេអូ​នៃ​ទិដ្ឋភាព​នៃ​ការចាប់​ពស់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ក៏​ត្រូវបាន​ចែករំលែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុម​សង្គ្រោះ​ផងដែរ ។​

​យោងតាម​ក្រុម​នេះ នោះ​ពួកគេ​បាន​ប្រើពេល ៥ នាទី ក្នុងការ​ចាប់​ពស់​ដ៏​ធំ​នេះ និង​ដាក់​វា​ចូលក្នុង​បាវ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេ​ទំព័រ Coconuts ។​

​ករណីនេះ​ផងដែរ គេ​ក៏​នៅ​ពុំទាន់​ដឹងថា ពស់ថ្លាន់​នេះ​បាន​ចូលមកក្នុង​សាខា​ហាង 7-Eleven នេះ​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ បុគ្គលិក​បានគិត​ថា ពស់​នេះ​អាច​គ្រប់គ្រង​លូន​ចូលក្នុង​ហាង​តាម​ទ្វារ​មុខតែ​ម្តង ក្នុង​បំណង​ដើម្បី​គេចចេញ​ពី​ទឹកជំនន់​នៅ​ខាងក្រៅ ៕