​នេះ​ជាហេតុ​ការណ៍​ដ៏​កម្រ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​រថយន្ត​ថត​ទទឹងទិស​១​គ្រឿង ត្រូវបាន​វាយ​បំបែក​កញ្ចក់ ដោយ​ម្ចាស់​ម្ចាស់​រថយន្ត​ដទៃ ដែល​រង​ការ​ពាំង​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១ តុលា ស្ថិតនៅ​បរិវេណ Lintas, Sabah ។​

Loading...

​តាមរយៈ​វីដេអូ​មាន​ថេរៈវេលា ២ នាទី បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត Toyota Harrier ពណ៌​ទឹកប្រាក់​១​គ្រឿង ចត​នៅ​ពីមុខ​រថយន្ត Toyota Landcruiser ១​គ្រឿង ក្នុងចំណោម​រថយន្ត​ជាច្រើន​គ្រឿង​ដែល​ថត​មា​នស​ណ្ឋា​ប់​ធ្នាប់​ត្រឹមត្រូវ និង​នៅពេលនោះ បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ដែលជា​ម្ចាស់​រថយន្ត Landcruiser បាន​ប្រើប្រាស់​ញញួរ ដើម្បី​វាយ​បំបែក​កញ្ចក់​រថយន្ត​ថត​ពាំង​ផ្លូវ​នេះ ។​

​បន្ទាប់ពី​វាយ​យ៉ាងច្រើន​ញញួរ ដើម្បី​បំបែក​កញ្ចក់​រថយន្ត​នេះ អ្នកដំណើរ​មួយចំនួន​ត្រូវ​បានឃើញ​នាំគ្នា​ជួយ​ដោះ​ហ្វ្រាំ​ដៃ ។ សម្លេង​ស៊ី​ផ្លេ​បាន​បន្លឺឡើង នៅពេល​ពួកគេ​ព្យាយាម​ដោះ​សោ​ទ្វារ​ដោយ​ដៃ ប៉ុន្តែ ម្ចាស់​រថយន្ត Harrier នោះ ពុំ​ត្រូវបាន​រកឃើញ​នោះទេ ។​

​ពួកគេ​បន្ទាប់មក បាន​រុញ​រថយន្ត Harrier ទៅមុខ​ពីរ​បី​ម៉ែត្រ ហើយ​ម្ចាស់​រថយន្ត Landcruiser ក៏បាន​ឡើង​បើក​ចេញទៅ​បាត់​ភ្លាមៗ ៕