​នេះ​ជាហេតុ​ការណ៍​ដ៏​ស្រៀវ​ជំនួស​មួយ ដែល​បាន​កើតឡើង​នៅក្នុង Utah នៅពេល​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់ កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​នៃ​គ្រោះធម្មជាតិ​មួយ បាន​កំពុង​រាយការណ៍​ព័ត៌មាន​ទៅកាន់​អ្នកទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ អំពី​ការបាក់​ដី និង​រឿងរ៉ាវ​ទាក់ទងៗ​ផ្សេងទៀត ។

Loading...

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រន្ធត់​ជំនួស គឺ​ខណៈ​ពេលនោះ ស្រាប់​តែមាន​សត្វ​១​ក្បាល​ដែល​ហាក់ដូចជា​ឆ្កែចចក ឬ មនុស្ស​មួយចំនួន​បាន​និយាយថា វា​គឺជា​តោ​ភ្នំ បាន​វង្វេងផ្លូវ​ដើរចូល​កាត់​អ្នករាយការណ៍​ព័ត៌មាន​ស្រី​នោះ ខណៈ​នាង​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ ។​

​ទោះយ៉ាងណា នាង Morgan Saxton ជា​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ KUTV នៅក្នុង​ទីក្រុង Salt Lake, Utah បាន​រក្សា​ភាពស្ងប់ស្ងាត់​របស់​នាង ដោយ​ធ្វើជា​ពុំ​ឃើញ នៅពេលដែល​សត្វ​នោះ​ដើរ​ឆ្លង​កាត់មុខ​កាមេរ៉ា និង​សូម្បី​ឆ្លង​ផុត​នាង​ចូលទៅ​ក្នុងព្រៃ ។​

​ក្នុងស្ថានភាព​ដ៏​បុក​ពោះ​នេះ អ្នកទស្សនា​ក៏​សូម​ត្រេកអរ​ជំនួស​ជាខ្លាំង និង​ថា នាង​ពិតជា​មានសំណាង​ណាស់ ដែល​សត្វ​នោះ​ក៏​ពុំ​អើពើ​នឹង​នាង​ផងដែរ ៕