​ស្ត្រី​ចំណាស់​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ដល់​អ្នកដំណើរ​ជាច្រើន នៅពេលដែល​គាត់​បាន​ចុះ​ពី​រថយន្ត និង​ចាប់ផ្តើម​អនុវត្ត​ក្បាច់គុន​តៃ​ជិ ខណៈ​ចរាចរណ៍​កំពុង​កកស្ទះ​យ៉ាងខ្លាំង នៅលើ​ដងផ្លូវ​អិ​ក្ស​ប្រេ​ស​វ៉េ Cheng Nan ក្នុង​ខេត្ត Sichuan ។​

Loading...

​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដំបូង​នៅលើ Weibo កាលពី​ថ្ងៃទី​២ តុលា និង​ទទួល​បានការ​ទស្សនា​ជាង ៣០០ លាន​ដង ត្រូវបាន​ថត​ដោយ​អ្នកបើកបរ​រថយន្ត​ដទៃ ក្នុងអំឡុង​ថ្ងៃបុណ្យ​ជាតិ​របស់​ចិន Golden Week ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៧ ខែតុលា ។​

​ស្ត្រី​នៅក្នុង​វីដេអូ​នេះ ត្រូវ​បានឃើញ​នៅ​ខាងក្រៅ​រថយន្ត​របស់គាត់ ដើម្បី​សម្រួល​ខ្លួន​ខ្លះ មុនពេល​ដំណើរការ​ចលនា​តៃ​ជិ ។​

​បន្ទាប់ពី​សម្រួល​ដៃជើង​រួចរាល់ ស្ត្រី​នោះ​ក៏បាន​ចាប់ផ្តើម​ធ្វើ​ចលនា​តៃ​ជិ ខណៈ​អ្នកបើកបរ​ដទៃ​សម្លឹងមើល​ការសម្តែង​របស់គាត់ នៅ​កណ្តាល​ថ្នល់​កំពុងតែ​កកស្ទះ​ចរាចរណ៍ ។​

​ទោះបីជា​មេឃ​ធ្លាក់​ភ្លៀងរលឹម​ស្រិច​ក៏ដោយ ក៏​ស្ត្រី​ចំណាស់​នេះ​នៅតែ​បន្តសកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់គាត់ ។​

​យោងតាម AsiaOne នាង​បាន​អនុវត្ត​សិ​ល្បះ​ក្បាច់គុន​បុរាណ​ចិន​នេះ អស់​រយៈពេល​ជិត​២​ម៉ោង​ឯណោះ រហូត​ទាល់តែ​ការកកស្ទះ​ធូរស្បើយ ៕