​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​ត្រូវបាន​កត់ត្រា​ដោយ​កាមេរ៉ា​នៃ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ទីក្រុង Annapolis រដ្ឋ Maryland (​សហរដ្ឋអាមេរិក​) ទីកន្លែង​ដែល​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត បាន​បុក​ជាមួយ​រថយន្ត​ធំ​១​គ្រឿង​យ៉ាង​សាហាវ ។​

Loading...

​អ្នកបើក​ម៉ូតូ​ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ជាក់ស្តែង​ថា បើកបរ​ពុំ​គោរព​ភ្លើង​សញ្ញា​ក្រហម​ចរាចរណ៍​នោះទេ ខណៈ​បើក​ឆ្លងកាត់​ចំណុច​ភ្លើងស្តុប ដែលជា​ហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ដ៏​រន្ធត់​បែបនេះ​តែម្តង ។​

​ក្រោយ​បុក​គ្នា​នឹង​រថយន្ត​ធំ​ភ្លាមៗ អ្នកជិះ​ម៉ូតូ​នោះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា នៅមាន​ជីវិត​នៅឡើយ ប៉ុន្តែ បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ ទោះបី​បុរស​នោះបាន​ពាក់​មូ​ក​សុវត្ថិភាព​ក៏ដោយ តែ​គាត់​បាន​រងរបួស​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​បំផុត ៕​