បញ្ហា EBA៖ លោក គល់ បញ្ញា ចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ជំហរចំពោះសភាពអឺរ៉ុប
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល បានលើកឡើងថា រដ្ឋាភិបាលកម្ពុជានៅមានឱកាសក្នុងការសម្របសម្រួលជាមួយសហភាពអឺរ៉ុបដើម្បីទទួលបានការអនុគ្រោះពន្ធបន្តទៀត ដោយលោកយល់ថា ប្រទេសលោកសេរីនេះមានការអាណិតអាសូរច្រើនដល់ប្រជាជនកម្ពុជា។ ការលើករបស់ លោក គល់ បញ្ញា ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅប្រទេសជប៉ុនថា បើសហភាពអឺរ៉ុប តម្រូវឲ្យបង់ពន្ធ គឺកម្ពុជាព្រមបង់ពន្ធ ដោយមិនសុខចិត្តយកអធិបតេយ្យភាពទៅប្តូរនឹងជំនួយឡើយ។
តែតាម លោក គល់ បញ្ញា បើទោះបីជាកម្ពុជាសុខចិត្តបង់ពន្ធលើទំនិញនាំចូលសហភាពអឺរ៉ុបក៏ដោយ តែមិនមានន័យថា រឿងនេះអាចបញ្ចប់ត្រឹមការបង់ពន្ធនោះទេ។ ប្រភព៖ RFI