​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ជប៉ុន ដែល​ហាក់​ពុំ​ពេញ​ចិត្តនឹង​ស្ត្រី​ម្នាក់​ដែល​ដេកលក់​រំខាន​ដល់​ខ្លួន បាន​យក​ឧបករណ៍​មួយ​ដែល​ត្រូវបាន​គេ​ជឿថា​អាចជា​ទូរស័ព្ទ​របស់គាត់ វាយ​ក្បាល​របស់​នាង​១​ខ្លូ​ស​យ៉ាង​ចាស់ដៃ ។​

Loading...

​គណនី Twitter ឈ្មោះថា @SakuradaPC បាន​ចែករំលែក​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ដ៏​សាហាវ​នេះ កាលពី​ថ្ងៃទី​០៣ តុលា បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ជាខ្លាំង​ពី​ក្រុម​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណែ​ត​ជប៉ុន​យ៉ាងច្រើន ។​

​នៅក្នុង​វីដេអូ ស្ត្រី​ម្នាក់​អាច​ត្រូវបាន​អង្គុយ​ដេក​ទ្រោប​ទៅនឹង​ស្មា​ខាងស្តាំ​របស់​បុរស​នោះ ។ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក បុរស​រូបនោះ​ដែល​ស្ថិតក្នុង​ឯកសណ្ឋាន​ជា​អ្នកជំនួញ និង​ពាក់​ម៉ាស់​មុខ បាន​បើក​កាបូប​របស់គាត់ និង​ដកចេញ​ទូរស័ព្ទ វាយ​ក្បាល​របស់​នាង​មួយ​ទំហឹង​តែម្តង ។​

​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​ភ្ញាក់​ដឹងខ្លួន​ភ្លាមៗ បន្ទាប់ពី​រង​ការ​វាយឆ្មក់​ដ៏​រន្ធត់​នេះ ។​

​បន្ទាប់ពី​វីដេអូ​នេះ បាន​រីក​រាលដាល​យ៉ាង​លឿន អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជប៉ុន​ជាច្រើន បានខ​មិន​លើកឡើង​ផ្សេងៗ​គ្នា អំពី​ហេតុការណ៍​នេះ ។ មនុស្ស​ជាច្រើន​បានធ្វើការ​ថ្កោលទោស​ទង្វើ​របស់​បុរស​នោះ ខណៈ​មនុស្ស​មួយចំនួនទៀត បាន​ទ​ទួ​ច​ឲ្យ​ប៉ូលីស​ស៊ើបអង្កេត​ចាប់ខ្លួន​គាត់ ៕