​ករណី​ពិធី​ភ្ជាប់ពាក្យ​មួយ​តាមរយៈ​ការបង្ហាញ​មុខមាត់​កូនកំលោះ នៅក្នុង​វីដេអូ Live ដើម្បី​បង្គ្រប់កិច្ច «​ផ្ទឹម​» នឹង​កូនក្រមុំ​អង្គុយ​ឯកោ​តែឯង ដោយ​គ្រាន់​តែមាន​ចាស់ទុំ​ដឹងលឺ បាន​កំពុង​បង្ក​ភាព​ដ៏​ចម្រូងចម្រាស់​ឡើង​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​យ៉ាងច្រើន ។​

​មតិស្រប​បានលើកឡើង​ពី​ហេតុផល​ថា​៖ «​មកពី​ខាង​ប្រុស​ជាប់​កត​ព្វ​កិច្ច​នៅ​ស្រុក​គេ និង​ពុំ​អាច​លៃលក​ពេលវេលា សម្រាប់​ថ្ងៃ​ភ្ជាប់ពាក្យ​របស់​ពួកគេ​បាន ។ សំណាង​ហើយ ដែល​សម័យនេះ​មាន​បច្ចេកវិទ្យា​ជឿនលឿន អាច​ផ្តល់​វីដេអូ​មើលមុខ​គ្នា​ឃើញ ក្រោម​ការដឹង​លឺជា​សាក្សី ពី​ចាស់ទុំ សាច់ញាតិ គ្រួសារ​ទាំងសងខាង ។ ហើយ​អ្វីដែល​សំខាន់​នោះ គឺថា​ប្រសិនបើ​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ពុំ​ឃើញ​មាន​វត្តមាន​កូនកំលោះ ទើប​វា​ជា​រឿង​ចម្លែក​តែម្តង​!» ។ «​សូម​បងប្អូន​ពិចារណា​តាម​គំនិត​វិជ្ជមាន មុន​រៀប​អា​ពា​ហ៏​ពិពាហ៍​គឺ​ត្រូវមាន​ការចូល​ចែចូវ រឺ​ឈាន​ចូលដល់​ភ្ជាប់ពាក្យ​, ករណីនេះ​គឺ​ខាង​ប្រុស​ជាប់​កត​ព្វ​កិច្ចការងារ​មិន​អាចម​កបាន ចឹ​ង​ហើយ​គាត់​ត្រូវ​ភ្ជាប់ពាក្យ​មុនពេល​គាត់​មានឱកាស​មក​គឺ​គាត់​រៀបការ​តែម្តង​, គិត​មើល​អោយដល់​មើល ធ្វើ​ចឹ​ង​គួរអោយ​អស់សំណើច​? បាក់មុខ​គ្រួសារ​? ចុះ​អា​រត់តាម​គ្នា ពោះធំ​មុន​ការ ប្រុស​រាប់​ភ្លេច​នុះ​វិញ​បំពេញមុខ ម៉ែឪ​?? ខ្មែរ​អឺយ​ខ្មែរ​គំនិត​អវិជ្ជមាន​រហូត​ចឹ​ង​បាន​ទៅណា​មិន​រួច​😒😒😒» ។ «​មិនមាន​ឃើញ​អី​ទាស់​ផង​បើ​ខាង​ប្រុស​នៅ​ស្រុក​គេ​មិនមែន​ចង់​មកៗ​ស្រាច់​ចិត្ត​ឯណា
​សំខាន់​គឺ​គេ​បាន​យក​ប៉ា​ម៉ា់់​គេ​មកជា​ចាស់​ជា​ទុំ​ហើយ សើចយំ​គេ​មេស​មាន​គិត​អាណិត​ដល់​គ្នា​ជា​ម្ចាស់ខ្លួន​អត់ថា​គេ​មាន​អារម្មណ៍​យ៉ាងណា ជា​មនុស្ស​ស្រី​ដូចគ្នា
​គ្មាន​នាក់​ណា​ចង់​បែប​នឹង​ទេ​តែ​មកពី​មាន​ហេតុផល​រៀងៗ​ខ្លួន​» ។​

​ក្រឡេក​មក​មើល​មតិផ្ទុយ​វិញ​ម្តង​៖ «​ចឹ​ង​អី ខ្ជិល​ភ្ជាប់​និស្ស័យ​ជាមួយ​ណាស់ មើលទៅ​ដូច​ខ្វះ​ប្រុស​មិនបាន ឃ្លាន​ចង់បាន​ហួស 😁😁», «​ចុះ​ក​ពិបាក​មេះ​បើ​កូនប្រុស​មិន​ទុំនេ​ចាំ​ថ្ងៃ​ណាក​ខែ​ណា​ទុំនេ​ទៅ​ប្រញាប់​មេះ​», «​បើ​ស្រឡាញ់​នាង​គួរអោយ​តម្លៃ​នាង​បន្តិច​ទៅ​ទួ​សរ​វល់​យ៉ាងណា​ក៍ដោយ​…….​បើ​គ្រាន់តែ​ពេលវេលា​ដែល​សំខាន់​ប៉ុណ្ណឹង​ហើយ​មិនបាន​ផ្តល់​ឲ​នាង​ផង​ចុះ​ទម្រាំ​ថ្ងៃក្រោយ​ទៅជា​យ៉ាងណា​?» ។​

​ទោះយ៉ាងណា អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Vannzané ដែល​អះអាងថា​ជា​បងប្រុស​បង្កើត​កូនកំលោះ បាន​ចូល​ខ​មិន​បកស្រាយ​អំពី​ហេតុផល​ដែល​ប្អូន​របស់គាត់​ពុំ​បានមក​ចូលរួម​ភ្ជាប់ពាក្យ​បាន​យ៉ាងដូច​ច្នេះ​ថា​៖

«​សួស្ដី​ប្រិយមិត្ត​ក្នុង​បណ្តាញ Facebook ទាំងអស់គ្នា ខ្ញុំបាទ​ជា​ប្អូនប្រុស​បង្កើត របស់​កូនកំលោះ ខ្ញុំ​សូម​បកស្រាយ​នូវ​កិច្ច​ពិធី​ភ្ជាប់ពាក្យ​ដូច​រូប​ខាងក្រោម​នេះ មូលហេតុ​ដែលមាន​រូប​ភាព​នេះ​កើតឡើង​ដោយសារតែ កូនកំលោះ ឈ្មោះ #​សេង​វណ្ណ​ហ្សា​ន​ណូ ជាប់​ភារកិច្ច #​បម្រើ​ជាតិ គឺ​កូនកំលោះ ជាប់​ទៅ​រៀន យក #​បណ្ឌិត​យោធា នៅឯ​ប្រទេស​វៀតណាម ហើយ​ពេល​ថ្ងៃ​ភ្ជាប់ពាក្យ​នោះ កូនកំលោះ​ត្រូវ​រៀបចំ​ឯកសារ ដើម្បី​ការពារ​ចូលរៀន ទើប​មិន​អាចមក​ចូលរួម កម្មវិធី​ភ្ជាប់ពាក្យ​នេះ​បាន ហើយ​ពេល​កម្មវិធី​ចាប់ផ្ដើម តាអាចារ្យ​ចង់ឃើញ​រូប​កំលោះ ទើប​ខ្ញុំ​ក៏បាន Call Video តាម facebook ដើម្បី បង្ហាញមុខ​អោយ តាអាចារ្យ​បានឃើញ ហើយ​កូនកំលោះ​ផងដែរ ចង់បង្ហាញ​ក្ដី​ស្រលាញ់ ជូន​កូនក្រមុំ ទើប​ផុស​រូបនេះ ដើម្បី​បង្ហាញ​ពី​ភក្ដី​ស្នេហ៍​ជូន​កូនក្រមុំ​សូម​បងប្អូន​ទាំង​គ្នា កុំ​យល់ច្រឡំ ហើយក៏​សូម​អរគុណ​បងប្អូន​ទាំងអស់គ្នា​ផងដែរ ដែល​បាន​ចាប់អារម្មណ៍​រឿងនេះ តែ​ខ្ញុំ​គិតថា​វា​មិនមាន​អ្វី​ចម្លែក​ទេ ព្រោះ​រឿងនេះ​ក៏​ធ្លាប់​កើតឡើង​រាប់មិនអស់​ទេ​នៅក្នុង​សង្គម​ខ្មែរ​យើង ពេលខ្លះ កូនក្រមុំ ផ្ទឹម​ជាមួយ ខោអាវ ឬ ស្បែកជើង​កូនកំលោះ​ក៏មានដែរ ។​សូម​អរគុណ​!»