រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​លុបចោល​ទោសប្រហារ​ជីវិត​និង​ច្បាប់​ដែល​បាន​ប្រើ​កាលពី​យុគសម័យ​អាណានិគម​ដើម្បី​បង្ក្រាប​ពួកប្រឆាំង។ នេះ​បើ​យោង​តាម​ពួកមន្ត្រី​បាន​និយាយ​នៅ​សប្តាហ៍​នេះ។

Loading...

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​ម៉ាឡេស៊ី​លោក Liew Vui Keongកាល​ពី​ថ្ងៃពុធ​បាន​និយាយ​ថា គណរដ្ឋមន្រ្តី​នឹង​បញ្ចប់​ទោស​ប្រហារ​ជីវិត​ និង​ព្យួរ​ការ​កាត់ទោស​ប្រហារ​ជីវិត​ដែល​ត្រូវ​បាន​កំណត់​រហូត​ទាល់​តែ​ច្បាប់​នេះ​ចូល​ជា​ធរមាន។ នា​ពេល​ថ្មីៗ​នេះ​អ្នកទោស​ជាង​១២០០នាក់​កំពុង​ជាប់​ទោស​ប្រហារ​ជីវិត។

សារព័ត៌មានNew Straits Times បាន​ដក​ស្រង់​សម្តី​របស់​លោក Liew Vui Keong
ដោយ​បាន​និយាយ​ថា «ទោស​ប្រហារជីវិត​ទាំងអស់​នឹងត្រូវ​លុបចោល‍»។

លោក Gobind Singh Deoរដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​និង​ពហុ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែង​ថា​ច្បាប់​ស្តី​ពី​ការបះបោរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចក្រភព​អង់គ្លេស​កាល​ពីឆ្នាំ១៩៨៤ ក៏​នឹង​ត្រូវ​លុបចោល​ផងដែរ។ សំណើ​លុប​ចោល​ច្បាប់​ទាំងពីរ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​នៅ​ថ្ងៃចន្ទ​ខាង​មុខ​នេះ៕ ប្រភព៖ VOA