មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរីក​លូតលាស់​សេដ្ឋ​កិច្ច​សាកល​លោក។​ ការ​ព្យាករណ៍​ថ្មី​កើត​មាន​ឡើង​នៅពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​គំរាម​កំហែង​ម្តងទៀតដាក់ពន្ធ​គយ​កាន់​តែច្រើន​ឡើង​លើទំនិញ​នាំ​ចេញ​របស់​ចិន​មក​កាន់​សហរដ្ឋ​អាមេរិក។​

Loading...

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​រីកកាន់​តែ​ធំឡើង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​នឹង​រា​រាំង​ការរីក​លូតលាស់​សេដ្ឋ​កិច្ច​សាកល​លោកនៅ​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ ​នេះ​តាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដែល​បាន​ប្រាប់​កាល​ពី​ថ្ងៃ​អង្គារ ​នៅពេល​ដែល​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​គំរាម​កំហែង​ម្តងទៀត​ដាក់​ពន្ធ​គយ​កាន់​តែ​ខ្ពស់​ឡើង​លើ​ការ​នាំ​ទំនិញ​ចេញ​របស់​ចិន​មក​កាន់​សហរដ្ឋ​អាមេរិក​។

​នៅ​ក្នុង​ការ​វាយ​តម្លៃថ្មីមួយ​ដែល​បាន​ចេញ​ផ្សាយ​នៅឯ​ជំនួបនៅ​កោះ​បាលី ​ប្រ​ទេស​ឥណ្ឌូនេស៊ី មូលនិធិ​រូបី​វត្ថុ​អន្តរជាតិ (IMF) ​បាន​ព្យាករណ៍​ថា «​ប្រទេស​ទាំង​អស់ នឹង​រងផល​ប៉ះពាល់»​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន ​ដែល​ជា​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់២ របស់​ពិភពលោក​បាន​ឈ្លោះ​ប្រកែក​គ្នា​លើ​ពន្ធ​គយ​ហើយ​នឹង​បញ្ហា​ពាណិជ្ជកម្ម​ផ្សេង​ទៀត។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​កំពុង​អភិវឌ្ឍន៍​ទទួលផល​ប៉ះពាល់ដល់​មានការ​តឹង​តែង​ភ្លាម​ៗ។

​ទីភ្នាក់​ងារ​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ទម្លាក់​ចោលការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​ការ​រីក​លូតលាស់​សេដ្ឋ​កិច្ច​មក​នៅ​ត្រឹម​២ភាគ១០​នៃ​មួយ​ភាគ​រយ​សម្រាប់​ទាំង​ឆ្នាំ​២០១៨​និង​២០១៩​មកនៅ​ត្រឹម2,5ភាគរយ​នៅ​ឆ្នាំ​ក្រោយ ​ហើយ​នៅ​ត្រឹម1,8 ភាគរយនៅ​ឆ្នាំ​២០២០ ​នៅ​ពេលឥទ្ធិពល​នៃ​ការ​បន្ថយ​ពន្ធ​ដារ​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​ទប់ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច​នោះ។

លោក Maurice Obtfeld សេដ្ឋ​វិទូ​ជាន់​ខ្ពស់​របស់​មូលនិធិ​រូបី​វត្ថុ​អន្តរជាតិ (IMF) បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «មិនមាន​ការ​បដិសេធ​ថា មាន​ផល​ប៉ះពាល់ដ៏​តក់​ស្លុតជាសាកលបានកើត​មាន​ឡើង»។

សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ដាក់​ពន្ធ​គយ​កាន់តែ​ច្រើន​ឡើង​លើ​ទំនិញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​ទាំង​២​បាន​នាំ​ចេញ​ទៅ​វិញ​ទៅ​មក ដោយ​មិន​មាន​សញ្ញា​បញ្ចប់​ភ្លាម​ៗ​នោះ​ទេ​ដល់​ជម្លោះទៅ​វិញ​ទៅមក​រវាង​ប្រទេស​ទាំង​២​នេះ។លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំបាន​បង្ហាញ​នូវភាព​សមហេតុ​ផល​អំពីការ​យក​ពន្ធគយ​សហរដ្ឋ​អាមេរិក​ខ្ពស់​ថាជាការ​ឆ្លើយតប​ទៅ​នឹង​អតុល្យ​ភាព​ខាង​ពា​ណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ ​ហើយ​ចិន​បាន​ធ្វើ​ការ​ឆ្លើយ​តបភ្លាម​ៗ​ទៅ​នឹង​ការ​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ទំនិញសហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ខ្លួន។

​កាលពី​ឆ្នាំ​ទៅ ​ចិន​បាន​ដឹក​ជញ្ជូន​ទំនិញ​ដែល​មាន​តម្លៃ​៣៧៥​ពាន់​លាន​ដុល្លារ​ច្រើន​ជា​ងទៅ​កាន់​សហរដ្ឋ​អាមេរិក​ជាងចិន​បាន​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក ​ជាតួលេខ​ដែល​ប្រធានា​ធិបតី​ត្រាំ​ជារឿយៗ​បាន​និយាយថា ​លោក​ចង់​ទប់​ស្កាត់​យ៉ាង​ខ្លាំង​នៅ​ក្នុងការ​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ពាណិជ្ជកម្ម​អាមេរិកាំង។

​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​បន្ត​ការ​គំរាម​កំហែង​របស់​លោក​ដាក់​ពន្ធគយលើ​ទំនិញ​នាំចូល​បន្ថែម​ដែល​មាន​តម្លៃ​២៦៧​ពាន់​លាន​ដុល្លារ ​ប្រ​សិនបើ​ រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​បង្កើន​យក​ពន្ធគយ​កាន់​តែ​ខ្ពស់ឡើង​លើ​ផលិត​ផល​សហរដ្ឋ​អាមេ​រិក​ដែល​ចូល​ក្នុង​ប្រទេស​ចិន។

លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​និយាយថា «​ចិន​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ ​ហើយ​ខ្ញុំ ​និយាយ​ថា ​ចិន​មិន​ទាន់​បាន​ប្រុង​ប្រៀប​ខ្លួន​នៅ​ឡើយទេ។ខ្ញុំ ទើប​តែ​និយាយ​ថា ចិនមិន​ទាន់​បាន​ប្រុងប្រៀប​រៀប​ចំ​ខ្លួន​នៅ​ឡើយ​ទេ។​ហើយ ​យើង​បាន​លប់​ចោល​ជំនួប​បី​បួន​ដងមក​ហើយ​ពី​ព្រោះ​ខ្ញុំ​និយាយថា ​ពួកគេ​មិន​ទាន់​បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ពោលអះអាង​ថា ​ចិន​បាន​ធ្វើ​ការ​សងសឹក​រួច​ហើយ​ប្រ ឆាំង​នឹងការ​បង្កើន​ពន្ធ​គយ​របស់​លោក។​កាល​ពី​ខែ​កញ្ញា ​លោក​ប្រ​ធានា​ធិបតី​ត្រាំ​បាន​ដាក់​ពន្ធគយ​លើ​ការ​នាំ​ចូល​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ជិត​២រយ​ពាន់​លាន​ដុល្លារ ​ដោយ​ចិន​បាន​ឆ្លើយ​តប​ដោយ​យក​ពន្ធគយ​កាន់​តែ​ខ្ពស់​ដែល​មាន​តម្លៃ​៦០ពាន់​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​ទំនិញ​សហរដ្ឋ​អាមេរិក៕ ប្រភព៖ VOA