​នារី​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​ចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស​ចេញ​នូវ​វីដេអូ​ឃ្លី​ប ដើម្បី​បង្ហាញ​មុខមាត់​ពិត និង​ចរិត​ឆបោក​ឆក់យក «​ព្រហ្មចារី​យ៍​» ស្រីៗ​ដ៏​ពុំ​នឹកស្មាន របស់​បុរស​កំហូច​ម្នា​ក់​ដែលមាន​ប្រពន្ធ​កូន​រួចទៅហើយ បន្ទាប់ពី​បុរស​រូបនេះ​បាន​ចូលមក​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​នាង ហើយ​ប្រើល្បិច​ឆបោក​ដ៏​ជឿទុកចិត្ត​គ្រប់បែបយ៉ាង ដើម្បី​បំផ្លាញ​ភាព​ក្រមុំ​បរិសុទ្ធ និង​កិត្តិយស​របស់​នាង​គ្មាន​ក្តី​អាណិតអាសូរ ។​

Loading...

​នារី​រូប​ស្អាត​ប្រៀបបាន​តារា​ម្នាក់នេះ​ដែល​គ្រាន់តែ​ស្គាល់ឈ្មោះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា រី យ៉ា «Re Ya» បាន​ទម្លាយ​ចេញ​អត្តសញ្ញាណ​ប្រុស​ព្រាន​ជា​ប្តី​គេ​ដែលជា​ជន​ឆបោក​រូបនាង​ខាងលើនេះ​ថា បុរស​ម្នាក់​នោះ​មានឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​អ្នករស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គេ​ហៅថា ឈឿង ស័​ក្ត ។​

​នាង​បាន​រៀប​ក្នុង​វីដេអូ​ផ្តាំផ្ញើ​ទៅកាន់​មិត្ត​នារីៗ​ទាំងឡាយ​ទាំង​អួ​ង​ដើម​កថា បុរស​ឈ្មោះ ឈឿង ស័ក្ក រូបនេះ ដែល​នាង​ពុំដែល​នឹកគិត​ថា​ស្រលាញ់​សូម្បី​បន្តិច​ណា គឺជា​មនុស្ស​ប្រុស​ម្នាក់​ពូកែ​ប្រើល្បិច​ឆបោក លួងលោម​បាន​គ្រប់ពេល ជាពិសេស​គឺ​ពូកែ​យល់ចិត្ត​មែនទែន ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​នាង «​ចុះចាញ់​» បាក់ចិត្ត​ស្រលាញ់​បំផុត​នោះ គឺ​ត្រង់​ថា បុរស​រូបនេះ​ហ៊ាន​ស្បថស្បែ​ថា​ធ្វើជា​ប្តី​ដ៏​ល្អ​គ្រប់យ៉ាង នៅពេល​រៀបការ​រួច នៅ​ចំពោះមុខ​ទីកន្លែង​ដ៏​ស័​ក្ខិ​សិទ្ធិ​នៃ​ទឹកដី​ឧ​ត្ត​រ​មានជ័យ​ទៀតផង ។

​នាង​បាន​បន្តថា នាង​សុខចិត្ត​ប្រគល់​ខ្លួនប្រាណ ទៅតាម​ការ​លត់​ជង្គង់​សុំ​អង្វរក (​ឆក់​ឱកាស​) របស់​បុរស​រូបនេះ ក៏​ដោយសារតែ​នាង​មាន​ទំនុក​ចិត្តខ្លាំង​ថា រូបគេ​ខំ​ធ្វើ​ល្អ​ដាក់​យើង​ប៉ុណ្ណឹង ដល់​ថ្នាក់​យក​ម្តាយ (​ក្លែងក្លាយ​) មក​ចូល​ស្តីដណ្តឹង​, បង្ហាញ​លិខិត​លែងលះ (​មិនដឹង​បានមកពី​ខាង​ណា​), នាំ​យើង​ទៅកាន់​ផ្ទះ​គេ (​ខណៈ​ប្រពន្ធ​មិន​នៅ​) ដើម្បី​ដេញ​វេលា​ការ ដែល​នៅសល់តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា អ្វីៗ​ក្រោយមក ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​នាង​ទាមទារ​រក «​លិខិតបញ្ជាក់​ភាព​ពោះម៉ាយ​» ធ្វើ​ទៅតាម​ការស្នើសុំ​រប​ស់​ភូមិ​ឃុំ ដើម្បី​បញ្ជាក់​អ្វីៗ​ផ្សេងៗ​មុន​រៀបការ ។ ដោយសារតែ​លេស​មិន​ប្រគល់​លិខិតបញ្ជាក់​ភាព​ពោះម៉ាយ​នេះ​ជាច្រើនលើក ទីបំផុត នាង​ក៏បាន​ដឹងថា បុរស​ឈ្មោះ ឈឿង ស័​ក្ខ នេះ មាន​ប្រពន្ធ និង​កូន​រហូតដល់​៣​នាក់​ឯណោះ ពុំមាន​១​ទេ ។​

​ទោះបី​នាង​បានជា​ជ្រុលជ្រួស​មុនពេល​រៀបការ​មកដល់ រហូត​មាន​ផ្ទៃពោះ​ក៏ដោយចុះ តែ​នាង​បានសម្រេច​ចិត្ត​មិន​យក​កូន​ចេញ​ទេ និង​ខំប្រឹង​តស៊ូ​ពពោះ​រស់​ឯកោ​ទាំង​ក្តី​អាម៉ាស់ រហូត​សម្រាល​បានកូន​ស្រី​ម្នាក់​ដ៏​វេទនា​បំផុត ព្រោះតែ​បុរស​ជា​ប្តី​ឆបោក​រូបនេះ ពុំ​យកចិត្តទុកដាក់ និង​សូម្បី​ផ្តល់​លុយកាក់​សម្រាប់​នាង​សម្រាលកូន​ឲ្យ​ល្អ ដែល​នាង​ចាត់ទុកថា​ជា​ឪពុក​ចិត្តខ្មៅ មិន​ស្មើនឹង​សត្វ​តិរច្ឆាន​ឡើយ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បុរស​រូបនេះ​ក៏បាន​បោះសម្តី​ដាក់​នាង​ថា បើ​ចង់​ប្តឹងផ្តល់​អញ្ជើញ​តាមចិត្ត​ចុះ ព្រោះថា ត្រឹម​ទឹកចិត្ត​ដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សៀមរាប ចង់​ធ្វើ​ស​-​ខ្មៅ បុរស​រូបនេះ​ធ្វើបាន​ទាំងអស់ (​មិនដឹងថា​មាន​ខ្នងបង្អែក​ប៉ុណ្ណា​ទេ​) ។​

​ហេតុនេះ រាល់​អ្វីៗ​ដែល​នាង​បាន​បកអាក្រាត​តាមរយៈ​វីដេអូ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គាត់​យ៉ាងខ្លាំង​បែបនេះ ហើយ​ធ្វើ​ឲ្យ​រូបនាង និង​គ្រួសារ ប្រឈម​នឹង​ហានិភ័យ​អ្វី​កើតឡើង​ដោយ​ប្រការ​ណាមួយ​នោះ នាង​ក៏​សូម​ឲ្យ​បងប្អូន​ទាំងអស់​នៅលើ​បណ្តាញ​សង្គម ជួយ​ចំណាំ​មុខមាត់​បុរស​រូបនេះ​ផង ៕

​ចង់ដឹង​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាណិត​របស់​នាង​យ៉ាងណា សូម​ស្តាប់​វីដេអូ​ទាំងស្រុង​ខាងក្រោម​ទាំងអស់គ្នា​៖​