​វីដេអូ​ថ្មី​មួយ ដែល​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​អាយុ ៩ ឆ្នាំ ម្នាក់ បណ្តើរកូន​ខ្លា​១​ក្បាល និង​ប្រឡែង​លេង​ជាមួយ​ប្រៀប​ដូច​កូន​ឆ្កែ នៅលើ​ដងផ្លូវ​សាធារណៈ បានធ្វើ​ឲ្យ​មានការ​ព្រួយ​យ​បារម្ភ​ពី​សុវត្ថិភាព​យ៉ាងខ្លាំង ក្នុងចំណោម​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន ។​

Loading...

Sun Xiaojing ដែលជា​ក្មេងស្រី​ម្នាក់​នៅក្នុង​វីដេអូ គឺជា​កូនស្រី​របស់​អ្នក​មើលថែ​សត្វ​ម្នាក់ នៅឯ​សួនសត្វ Donghu ស្ថិតក្នុង​ទីក្រុង Quanzhou ខេត្ត Fujian ប្រទេស​ចិន ។​

​នាង​តូច​ម្នាក់នេះ ត្រូវបាន​ដឹងថា បាន​កំពុង​យកចិត្ត​ទុក និង​ប្រឡែង​លេង​ជាមួយ​កូន​ខ្លា​១​ក្បាល ចាប់តាំងពី​វា​កើតមក​បាន ៣ ខែ មក​ម្លេះ​, នេះ​បើ​យោងតាម South China Morning Post ។​

​ឪពុក​របស់​នាង​មាន​ឈ្មោះថា Sun បាន​ប្រាប់ Quanzhou Evening Post ឲ្យ​ដឹងថា​៖ «​កូនស្រី​របស់គាត់​បាន​កំពុង​ចិញ្ចឹម​កូន​ខ្លា​នោះ តាមរយៈ​ការ​ឲ្យ​វា​ផឹក​ទឹកដោះគោ​, ងូតទឹក និង​ប្រឡែង​លេង​ជាមួយ​វា​រៀងរាល់ថ្ងៃ​» ។​

Xiaojing បាន​នាំយក​កូន​ខ្លា​ញី​អាយុ ៣ ខែ នេះ​ដែលមាន​ឈ្មោះថា Huniu ចេញ​ដើរលេង និង​ប្រឡែង​លេង​ជាមួយ​វា នៅ​ជិត​ខ្លោងទ្វារ​សួនសត្វ រៀប​រាល់​ពេលព្រឹក បន្ទាប់ពី​ផ្តល់​ចំណី​ឲ្យ​វា​រួចហើយ ។​

​បើទោះបីជា​ឪពុក​របស់ Xiaojing និយាយថា កូន​ខ្លា​នេះ​ពុំ​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​កូនស្រី​របស់គាត់​ក៏ដោយ ក៏​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង អំពី​សុ​វត្តិភាព​របស់​ក្មេងស្រី​នេះ ។

Shanghaiist បាន​រាយការណ៍​ថា លោក Sun បាន​ពន្យល់ថា ពួកគេ​កំពុង​ចិញ្ចឹម​កូន​ខ្លា​នេះ បន្ទាប់ពី​បងប្អូន​របស់​វា​បាន​ងាប់​ភ្លាមៗ បន្ទាប់ពី​កើតមក ។​

Huniu ត្រូវបាន​កាត់ផ្តាច់​ពី​ឪពុកម្តាយ​ខ្លា​ស៊ី​ប៊េ​រី​អាយុ ៩ ឆ្នាំ របស់​វា បន្ទាប់ពី​បងប្អូន​របស់​វា​២​ក្បាល បានទទួល​រងរបួស​ដោយសារតែ​ឪពុកម្តាយ​របស់​វា ៕

ប្រភព៖ Nextshark