​ព្រៃវែង ​៖ គណៈកម្មការ​ផលិត​ទូក​ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក នៅ​ថ្ងៃ​ទី​១៤ តុលា ២០១៨ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរៀបចំ​ពិធី​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក ង វែង​ជាង​គេ​។​

Loading...

​គណៈកម្មការ​ផលិត​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម ពិភពលោក មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន ពុក​ម៉ែ បងប្អូន​សាធារណ​ជន​ទាំង​អស់ មេត្តា​ជ្រាប​ថា ពិធី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាង​គេ​លើ​ពិភពលោក នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ចន្ទ​៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ តំបន់​ប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ។​

​សូមបញ្ជាក់​ថា ទូក ង វែង​ជាង​គេ ដែល​បាននិងកំពុង​ផលិត​នា​ទឹកដី​ខេត្ត​ព្រៃវែង ពេល​នេះ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ មាន​ប្រវែង​៨៥,៥​ម៉ែត្រ និង​មាន​ចំណុះ​ទូក ១៧៩​នាក់ ។​

​លោក ស សុខា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​ការងារ នៃ​គណៈកម្មការ និង​ក្រុម​ជាង ដែល​បាន​ ​និង​កំពុង​ប្រឹងប្រែង​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​ផលិត​ទូក ង ដ៏​អស្ចារ្យ​នេះ​ប្រកបដោយ​ជោគជ័យ និង​នាំមក​នូវ​ភាពល្បីល្បាញ​​លើ​ឆាក​អន្តរជាតិ សម្រាប់​កម្ពុជា​យើង នាពេលខាងមុខ​៕

​ព័ត៌មាន​លំអិត ៖ សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន ខាងក្រោម ៖