​ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ ម្ចាស់​ហាង​សាច់​អាំង ដោយ​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​គិត​ខ្លី រត់​ចូល​ឡានធំ ដែល​កំពុង​បើកបរ​តាម​ដងផ្លូវ ត្រូវ​រថយន្ត​កិន​បែកក្បាល​ខ្ទេច នៅមុខ​ហាង ម៉ែ​ក្មេក ហេង ហេង BBQ សាច់​អាំង និង​ស៊ុប ស្ថិតក្នុង​ភូមិ​ចុង​អាង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ។​

Loading...

​នៅវេលា​ម៉ោង​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ឈរ​រេរា​នៅ​ចិញ្ចើមផ្លូវ ពេលនោះ​មាន​ឡាន​យី​ឌុប​មួយគ្រឿង បាន​បើក​ឆ្លងកាត់ ស្រាប់តែ​ជន​រងគ្រោះ​បាន​រត់​ចូល​ភ្លាម បណ្តាលឲ្យ​រថយន្ត​កិន​បែកក្បាល​ខ្ទេច​។​

​ក្រោយ​កើតហេតុ អ្នកបើកប​ររ​ថយ​ន្ទ​យី​ឌុប បាន​បើក​បម្រុង​រត់​គេច តែ​ត្រូវ​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ ស្ទាក់​ចាប់​បាន​ភ្លាមៗ ប៉ុន្តែ​ដោយសារ​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​គិតរ​ថា ជនរងគ្រោះ​បាន​រត់​ចូល​ឡាន​ខ្លួនឯង ក៏​ដោះលែង​ឲ្យ​ម្ចាស់​រថយន្ត​ទៅវិញ និង​មិន​ប្តឹងផ្តល់​អ្វី​នោះទេ​៕​