​ខេត្ត​ស្វាយរៀង ​៖ ​ចាប់ពី​ម៉ោង​១២​ជាង​ថ្ងៃត្រង់​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​បោកបក់​ខ្លាំងៗ​រ​ន្ទៈ​ផង​នោះ​អស់​ពេល​ជិត​មួយ​ម៉ោង​គេ​ឃើញ​នៅ​តាម​ដងផ្លូវ​ក្រុង​ស្វាយរៀង​ត្រូវ​ជន់​លិច​ដោយសារ​ទឹកភ្លៀង​ស្ទើរ​គ្រប់​ផ្លូវ​។​

Loading...

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាននិ​យាយថា ៖ ចាប់តាំងពី​ដើម​ខែ​តុលា ​ឆ្នាំ​២០១៨​នេះ ​នៅ​ក្រុង​ស្វាយរៀង​ពុំ​ដែល​ធ្លាប់​មាន​ភ្លៀង​ធ្លាក់​ដូច​ថ្ងៃនេះ​នោះទេ ហើយ​នេះ​ក៏​ជា​លើក​ទី​២​ ហើយ​សម្រាប់​ក្រុង​ស្វាយរៀង​ ក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​អោយ​ជន់​លិច​នៅ​ក្នុង​ស្វាយរៀង​ដូច្នេះ​។​

ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ​យើង​ឃើញ​នៅតាម​ដងផ្លូវ​មាន​ដួលរលំ​ផ្លាក​ប៉ានណូ​មួយ​ជា​ច្រើន រួម​ទាំង​មែកឈើ​ផងដែរ​។​ក្នុងនោះ​ក៏​មាន​ចុះ​កាយ​ស្តារ​យក​សំរាម​ចេញ​តាម​មាត់​ពី​សំណាក់​មន្ត្រី​សាលាក្រុង​ស្វាយរៀង​ផងដែរ​។​កន្លងមក​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ធ្លាប់បាន​ធ្វើ​ការងារ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​ដែល​មាន​កើតឡើង​ហើយ​ជា​ពិសេស​បញ្ហា ខ្យល់​កន្ត្រាក់ ទឹកជំនន់ សត្វ​អ​សិរ​ពិស រន្ទះ ជាដើម​៕​