​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​គំរាមកំហែង យក​កិត្តិនាម របស់​លោកជំទាវ​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ទៅ​បង្ខំ​លោក​មេឃុំ បិត​ត្រាំ​ង ឈ្មោះ មា​ច ចាន់ ឲ្យ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដី ត្រូវបាន​កម្លាំង​ព្រហ្ម​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា បញ្ជា​ឲ្យចូល​ខ្លួន លេខ​: 272 អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៨ របស់​ព្រះ​រា​អាជ្ញា​រង សៀង សុខ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​១០​នាទី ។​

Loading...

​ជនសង្ស័យ​មាន​ឈ្មោះ ម៉ើង លីដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅ​ក្រុម​ទី​១១ ភូមិ​បន្ទាយប្រិយ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​តា​ឪ ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយ​សារភាព ឈ្មោះ ម៉ើង លីដា បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រត់​ការ​ធ្វើ​ពាក្យ ស្នើសុំ​ចុះបញ្ជី​ក្បាលដី ចំនួន​១០.០០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​យក​ពាក្យ​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដី ដែល​មានឈ្មោះ ញ៉ែម សា​ខន ជា​លោកជំទាវ សម្តេច​ក្រឡាហោម នាយករដ្ឋមន្ត្រី​ស្តីទី ដោយ​ពុំ​ទាន់​មាន​ស្នាម​មេដៃ លោកជំទាវ ញ៉ែម សា​ខន ឲ្យ​លោក​មេឃុំ​បិត​ត្រាំ​ង ចុះហត្ថលេខា និង​ប្រថាប់ត្រា លើ​ពាក្យ​ស្នើសុំ​សិទ្ធិ​កាន់កាប់​លើ ទំហំ​ដី​ខាងលើ​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ខាងលើ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ​