លោក​អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន បាន​ចាត់ទុកថា ប្រសិន​ជា​មាន​ការ​ដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​និង​ធ្វើឲ្យ បះ​ពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU​។​

Loading...

​នៅ​ថ្ងៃ​ទី ១៨ តុលា ព្រឹក​មិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ា​ទីន ហេ​យ តំណាង​ក្រុមប្រឹក្សា ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុ​សស៍ (Bosch) ប្រចាំ​អាស៊ីអាគ្នេយ៍​។ លោក​បាន​ជំរាបជូន​សម្តេច​តេ​ជោថា ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន – សហភាព​អឺរ៉ុប មាន​គម្រោង​ដឹកនាំ​ក្រុមហ៊ុន​មួយចំនួន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឆ្នាំ​២០១៩ ដើម្បី​ណែនាំ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​មួយចំនួនធំ​ថែម​ទៀត​ទៅ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ ព្រោះ​ក្រុម​ធុរកិច្ច​អ៊ឺរ៉ុប​មាន​ជំនឿ​និង​ទុកចិត្ត​កម្ពុជា ហើយ​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​រយៈពេល​វែង​។ លោក​បាន​បញ្ជាក់​លើ​២​ចំណុច​សំខាន់ៗ​នៅ​កម្ពុជា​គឺ ៖

១.​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​អ៊ឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​រយៈពេល​វែង​ ។

២.​ជួយ​គាំពា​រលើ​ផ្នែក​សុវត្ថិភាព​ចរ​ចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​បច្ចេកវិទ្យា ABS ដែល​ជា​បច្ចេកវិទ្យា​ដ៏​ល្អ​របស់​ក្រុមហ៊ុន BOSHC សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រុមប្រឹក្សា​ធុរកិច្ច​អ៊ឺរ៉ុប​និង​កម្ពុជា​មកទល់​ពេលនេះ​។ សម្តេច​តេ​ជោរីក​រាយស្វា​គ​មន៍​ចំពោះ​គម្រោង​ទៅ​ទស្សនៈកិច្ច​នៅ​កម្ពុជា រួម​ទាំង​គម្រោង​ជួយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរណ៍​ផងដែរ​។ សម្តេច​តេជោ បាន​ស្នើ​អោយ​ពិភាក្សា​លំអិត​បន្ថែម​ជា​មួយ​ក្រសួង​សាធារណៈការ​របស់​កម្ពុ​ជា​លើ​ផ្នែក​សុវត្ថិភាព​នេះ​។

ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ក្រុមប្រឹក្សាធុ​រ​កិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប​ទៅ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) ក្នុង​ឆ្នាំ​២០២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា​ការពិភាក្សា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ជាមួយ​កម្ពុជា គឺ​មិន មែន​ត្រឹមតែ​ការពិភាក្សា​លើ​បញ្ហា​នយោបាយ​នោះ​ទេ គឺ​យើង​ពិភាក្សា​គ្នា​ផង​ដែរ​ទៅលើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ សម្តេច​តេជោ បាន​ជម្រាប​ផងដែរ​ថា​កន្លងមក​មាន​ប្រទេស​មួយចំនួន​ក្នុង​សហភាព​អឺរ៉ុប បាន​ធ្វើការ​គំរាម​ដល់​កម្ពុជា និង​សហភាព​មី​យ៉ាន់​ម៉ារ ក្នុង​ការដកចេញ​នូវ “​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (Everything But Arms- EBA) ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។ សម្តេច​តេជោ បានបញ្ជាក់​ថា​កន្លងមក EU ក៏​បាន​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន ព្រោះ​ចង់​ឃើញ​កម្ពុជា​រីកចម្រើន​។ ប៉ុន្តែ​ប្រសិនជា EU សំរេច​ដក​ចេញ EBA គឺ​ហាក់បីដូចជា EU បោះ បង់​ចោល​នូវ​អ្វីៗ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លងមក​នៅ​កម្ពុជា​។ ដូច្នេះ​សូម​អោយ សហភាព​អ៊ឺរ៉ុប​មិន​សម្រេច​អ្វី គឺ​ត្រូវ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ស្តាប់​ចំពោះ​មតិ​យោបល់​ក្រុម​អ្នក​ធុរកិច្ច​នៅ​អ៊ឺរ៉ុប​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​សង្កត់ធ្ងន់​ថា សម្តេច​មិន​ចង់ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស​២​លើក​រួចមកហើយ បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​មកលើ​កម្ពុជា​ទៀត​ឡើយ​។ កំហុស​លើក​ទី​១ គឺ​កាលពី​អតីតកាល​ក្នុង​ទសវត្ស​ឆ្នាំ ៧០ ដែល​មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​អ៊ឺរ៉ុប​បាន​គាំទ្រ​រដ្ឋប្រហារ​យោធារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​នាំមក​នូវ​សង្គ្រាម​វិនាសកម្ម និង​ការបំផ្លិចបំផ្លាញ​ដល់​កម្ពុជា​។ កំហុស​ទី​២ គឺ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នោះ​បាន​គាំទ្រ​របប​ខ្មែរ ក្រហម​ជាង​១​ទសវត្ស រួម​ទាំង​ការពារ​កៅអី​ខ្មែរក្រហម​នៅ​អង្គការ​សហប្រជាជាតិ (UN) ដែល​របប​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង​៣​លាន​នាក់​។ ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ គឺ​ពួកគេ​មិនមាន​អ្វី​សោកស្តាយ​ចំពោះ​ការបាត់បង់​របស់​កម្ពុ​ជា​នា​ពេល​កន្លង​មក​ឡើយ​។ ហើយ​ប្រសិនបើ​មាន​កំហុស​ទី​៣ មែន ក៏​ពួកគេ​នៅតែ​គ្មាន​មនោ​សញ្ច​ត​នា​សោកស្តាយ​ជាមួយ​កម្ពុជា​ដែរ​។ ដូច្នេះ​សូម​កុំអោយ​មាន​កំហុស​ទី​៣​កើតឡើង​ចំពោះ​កម្ពុជា​ជា​បន្ត​ទៀត ព្រោះ​មិនមែន​ប្រទេស​ទាំងនោះ​ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ភាព​ខ្លាច​ផ្សា​ទាំងនោះ​ទេ គឺ​ពលរដ្ឋ​កម្ពុជា ជា​អ្នក​ដែល​ត្រូវ​ទទួលរង​នូវ​ការឈឺចាប់ និង​វិនាស​ហិនហោច​។​

ឥឡូវនេះ​យើង​បានដឹង​ហើយ​អំពី​សភាពការណ៍​ពិត​របស់​កម្ពុជា សហភាព​អ៊ឺរ៉ុប​ខ្លួនឯង គឺ​ត្រូវ​ស្តាប់​តាម​មតិ​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់ តើ​ពួកគេ​ពេញចិត្ត​វិនិយោគ​នៅ​កម្ពុជា​ដែរ​ទេ​។ គឺ​មិន​ត្រូវ​ដាក់​ការកៀបសង្កត់​ណាមួយ​ដែល​ដែល​ប្រាស់ចាក​ការពិត​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា និង​អ្នកវិនិយោគគិន​គិនអ៊ឺ​រ៉ុប​ឡើយ ព្រោះ​ល័ក្ខខ័ណ្ឌ​ការងារ ប្រាក់ខែ និង​ផលប្រយោជន៍​បុគ្គលិក​កម្មករ ជាពិសេស​កម្ម​ការ​នី​ក៏​កាន់តែ​ប្រសើរឡើង​។

​លោក​អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុម ហ៊ុន បាន​ចាត់ទុកថា ប្រសិន​ជា​មាន​ការ​ដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​និង​ធ្វើឲ្យ បះ​ពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU​។ តាមរយៈ​របាយការណ៍​នេះ តំណាង​ធុរកិច្ច EU-Asean និង​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមប្រឹក្សា​អឺរ៉ុប​លើ​បញ្ហា​នេះ ព្រោះ​វា​នឹង​ធ្វើអោយ​ប៉ះពាល់​ខាតបង់​នូវ​ផលប្រយោជន៍​ក្រុមហ៊ុន​អ៊ឺរ៉ុប​ជាច្រើន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា ទោះបី​ច្បាប់​វិនិយោគ និង​ពាណិជ្ចកម្ម​នៅ​កម្ពុជា​មាន​ការកែល​ម្អមួ​យ​ចំនួន​ក្តី គឺ​មិន​អោយ​ប៉ះពាល់​ដល់​ការបណ្តាក់ទុន​របស់​ក្រម​ហ៊ុន​ទាំងឡាយ​នៅ​កម្ពុជា​ទេ គឺមាន​តែ​ធ្វើ​អោយ​ប្រសើ​ឡើង​ចំពោះ​ការវិនិយោគ​រយៈ​ពេល​វែង​នៅ​ទីនោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជូន​នៅមុខ​ពាណិជ្ជករ វិនិយោគគិន និង​មន្ត្រី​សំខាន់ៗ​មកពី ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អ៊ឺរ៉ុប​ថា ទោះបី​សហភាព​អ៊ឺរ៉ុប​មានបំណង​ដាក់ទណ្ឌកម្ម​ដក EBA ពី​កម្ពុជា​យ៉ាងណាក្តី ក៏​កម្ពុជា​មិន​សងសិក​ទៅលើ​ក្រុមហ៊ុន​មកពី​សហគ​ម​អ៊ឺរ៉ុប ឬ​មក​ពី​បណ្តា​ប្រទេស​ដទៃ​អោយ​មាន​ការពិបាក​ឬទ​ទួល​ការខាតបង់​ដោយសារ​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​សហភាព​អ៊ឺរ៉ុប​ដែរ គឺ​សម្តេច​តេជោ សុំ​ធានា​មិន​អោយ​កើតមាន​ឡើយ ប៉ុន្តែ​ធានា​ការពារ​នូវ​ផលប្រយោជន៍ ហើយ​សម្តេច​តេជោ​សូម​អញ្ជើញ​ក្រុមហ៊ុន​អ៊ឺរ៉ុប​ទៅ​វិនិយោគ​អោយ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​។

*​សូមបញ្ជាក់​ថា ក្នុងករណី​ដែល​សហភាព​អ៊ឺរ៉ុប​សម្រេច​ជា​ផ្លូវកា​រដក EBA ពី​កម្ពុជា គឺ​ទីផ្សារ​អ៊ឺរ៉ុប​នៅតែ​បើកចំហរ​សម្រាប់​កម្ពុជាដ​ដែល​។ ប៉ុន្តែ​គ្រាន់តែ​មាន​បន្ថែម​តម្លៃ​ពន្ឋដារ​មួយចំនួន​ប៉ុណ្ណោះ​។ កម្ពុជា​ត្រូវតែ​ខិតខំ​កសាង​អភិវឌ្ឍន៍​ខ្លួន​អោយ​រួច​ច​ផុតពី​ភាពក្រីក្រ​ដើម្បី​មាន​កម្លាំង​សេដ្ឋកិច្ច​រឹងមាំ នៅពេល​នោះ​ហើយ EBA ក៏​នឹង​ត្រូវ​ដកចេញ​ជា​ស្វ័យប្រវត្តិ​។ ការផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) គឺ​សម្រាប់​ប្រទេស​ក្រីក្រ​ក្នុង​ការនាំយក​ផលិតផល​និង​ទំនិញ​នានា​មក​កាន់​ទីផ្សា EU ដោយ​មាន​ការអនុគ្រោះ​ព​ន្ឋ ហើយ​មិន​អាច​ផ្តល់​ជូន​ជា​រៀង​រហូត​នោះ​បាន​ឡើយ​ ៕