​បាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែលមាន លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​នគរបាល​ស្រុក បាន​ចាត់តាំង​កងកម្លាំង​នគរបាល​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង មន្ត្រី​រដ្ឋបាល​ស្រុក​សង្កែ កងរាជអាវុធហត្ថ​ស្រុក សង្កែ ចុះ​ធ្វើ​ការបង្ក្រាប​ករណី ធ្វើ​អាជីវកម្ម​សត្វ​ស្លាប​ដ៏​កម្រ​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ក្នុង​នោះ បាន​ធ្វើ​ការឃាត់​អ្នកធ្វើអាជីវកម្ម​បាន​ចំនួន​៧​នាក់ ព្រមទាំង​ដកហូត​បាន​សត្វ​ស្លាប​ដ៏​កម្រ​នេះ​ចំនួន ១០​ប្រភេទ​ដែល​ត្រូវបាន​គេ​សម្លាប់​រួច​ហើយ​សរុប​ចំនួន ៦៨៦​ក្បាល ។

Loading...

ក្រោយពេល​ធ្វើ​ការសាកសួ​រ​ស្រាវជ្រាវ​ដោយ​មន្ត្រី​ជំនាញ សត្វ​ស្លាប​ទាំងនេះ ត្រូវ​បាន​ដុត​កម្ទេច​ចោល ហើយ​អ្នកប្រព្រឹត្តិ​ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ ៕