​ភ្នំពេញ ​៖ ក្រសួង​សុខាភិបាល បាន​សេចក្ដីជូនដំណឹង​របស់ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ណែនាំ​ឲ្យ​ប្រមូល​ត្រឡប់មកវិញ នូវ​ផលិតផល​កាហ្វេ Coffee Like មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ​Sildenafi និង Tadalafil ក្នុងការ បង្កើន​ចំណង់​ផ្លូវ​ភេទបុរស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​គាំងបេះដូង​ស្លាប់​។​

Loading...

​ក្រសួង​សុខាភិបាល បាន​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ឲ្យ​បាន​ជ្រាបថា​៖ យោង​តាម​ព្រឹត្តិប័ត្រ​វិភាគ​គុណភាព ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល ចុះ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​២០១៨​ដែល​បាន បញ្ជាក់​ថា​កាហ្វេ Coffee Like (​កាហ្វេ​កម្លាំង​សេះ​មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ Sildenafi និង Tadalafil​ដែល​ជា​ឱសថ បង្កើន​ចំណង់​ផ្លូវ​ភេទបុរស​។​

​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កម្លាំង​សេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​ប្រជាជន FM 91.90 MH, ជា​រៀងរាល់ថ្ងៃ​ថា​ជា​កាហ្វេ​កម្លាំង​សេះ ចំពោះ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ស្ករ​អាច​ញ៉ាំ​បាន អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច ញ៉ាំ​បាន ធ្វើឲ្យ​មាន​មេជី​វិតបុរស ជួយ​បញ្ហា​ស្ទះ​ចរន្តឈាម ជួយ​ផ្លូវ​ភេទបុរស​ឲ្យបាន​ធំ រឹង យូរ ហើយ​មាន​លក់​តែ​ក្នុង​វិទ្យុ ប្រជាជន FM 91.90 MH,​តែប៉ុណ្ណោះ​។​

​ការផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង​បំផ្លើស​ហួស​ពី​ការ​ពិត​គ្មាន​មូលដ្ឋាន វិទ្យាសាស្ត្រ​ត្រឹមត្រូវ គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ ពី​ក្រសួង​សុខាភិបាល​ឡើយ​។ ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់​អាយុជីវិត (​ដោយសារ​ការ គាំងបេះដូង​) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ឈប់​ប្រើប្រាស់​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កម្លាំង​សេះ​) នេះ ហើយ​ក្រុមហ៊ុន​នាំចូល​ផលិតផល កាហ្វេ​ខាងលើ​ត្រូវ​បញ្ឈប់​ការនាំ​ចូល​ផ្សព្វផ្សាយ លក់ ចែកចាយ និង​ត្រូវ​ប្រមូល​នូវ​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កម្លាំង​សេះ​មាន​ផ្ទុក ឱសថ​សម័យ​ឈ្មោះ​Sildenafi និង Tadalafil ដែល​ជា​ឱសថ​បង្កើន ចំណង់​ផ្លូវភេទ​បុរស​ខាងលើនេះ មក​កម្ទេច​ចោល​ជា​បន្ទាន់​។​

​ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​នាំចូល​ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ​កម្លាំង​សេះ មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ Sildenafi និង Tadalafil ដែល​ជា​ឱសថ​បង្កើន​ចំណង់​ផ្លូវភេទ​បុរស​ខាងលើនេះ ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​ច្បាប់​វិសោធន កម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​ក្នុងករណី​បងប្អូន​បាន​ជួបប្រទះ ឬ​កំពុង​ប្រើប្រាស់ លក់ ចែកចាយ​នូវ​ផលិតផល​កាហ្វេ Coffee Like (​កាហ្វេ កម្លាំង​សេះ​)​មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ​Sildenafi និង Tadalafil ដែល​ជា​ឱសថ​បង្កើន​ចំណង់​ផ្លូវភេទ​បុរស​ខាងលើ សូម បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ​បរិក្ខា​រទប់​ស្កាង​នៃ ក្រសួង​សុខាភិបាល ៕