​កោះកុង​៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​ជ្រូកព្រៃ​មួយ​ក្បាល​ខ្វេះ ពេល​ដើរ​ទៅ​លើ​កលប​ពីរ​មាន​ឪពុក​កូន កាលពី​ព្រឹក​ម៉ោង​៧​ព្រឹក ថ្ងៃ​២៤​ខែតុលា​ឆ្នាំ​២០១៨ នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។​

Loading...

​ករណី​ជ្រូកព្រៃ​ខ្វេះ ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន ជា អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ ។ នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ករណី​នេះ​បាន​ទៅលើ​កលប​នៅ​ស្រែ​ជាមួយ​កូនស្រី ក៏​ប្រទះ​សត្វ​ជ្រូកព្រៃ ពេល​នោះ​ឆ្កែ​បាន​ដេញ​ជ្រូកព្រៃ​ហើយ​ជ្រូកព្រៃ​ស្ទុះ​រត់​មក​រក​បុរស​ជា​ឪពុក​ខ្វេះ​បណ្តាលឲ្យ​ស្លាប់ ហើយ​កូន​បាន​រត់​រួច​៕