លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣​តុលា បាន​លើក​ឡើង​ថា កូន​ប្រុស​របស់​លោក អាច​ធ្វើ​នាយករដ្ឋ​មន្ត្រី​បាន ប្រសិន​គាត់​មាន​សមត្ថភាព​ជាប់​ឆ្នោត​។ ការ​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នា​ពេល​កន្លង​មក ដែល​ថា​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ចង់​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក​ហ៊ុន ម៉ាណែត បន្ត​ធ្វើ​ជា​នាយករដ្ឋ​មន្ត្រី​។ សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិភាគ និង​អង្គការ​សង្គម​ស៊ីវិល​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិតេយ្យ​ប៉ុនណ្ណោះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រកាស​របស់​លោក ហ៊ុន ​សែន បែប​នេះ សំណួរ​បាន​ចោទ​ឡើង​ថា​ ​យុវជន​នៅ​តែ​មាន​​ឱកាស​ប្រកួត​ប្រជែង​យោបាយ​ដែរទេ ក្រោយ លោក ហ៊ុន សែន ថា លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត? ប្រភព៖ RFI

Loading...