កាល​ពី​ថ្ងៃ​ពុធ ក្រុម​មេដឹកនាំ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​មាន​សេចក្តី​គួរ​សម​ឡើង​វិញ​នៅ​ក្នុង​ឆាក​នយោបាយ ដែល​ជា​ប្រធានបទ​មួយ​លោក Trump បាន​លើក​យក​មក​និយាយ​នៅ​ក្នុង​ការ​ប្រជុំ rally នោះ​ដែរ។

Loading...

លោក​ប្រធានាធិបតី​ស.រ.អា Donald Trump (ដូណាល់⁠ ត្រាំ) បាន​និយាយ​ប្រាប់​ការប្រមូល​ផ្តុំ​គ្នា​លក្ខណៈ​នយោបាយ​មួយ​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ពុធ​ថា​ការ​យក​មន្ត្រី​រដ្ឋាភិបាល​ស.រ.អា​បច្ចុប្បន្ន​និង​អតីត​មន្ត្រី​អាមេរិកាំង​ជាន់​ខ្ពស់​ជា​ទីដៅ​នៃ​ការ​វាយប្រហារ​ដោយ​គ្រឿង​ផ្ទុះ «ជា​ការ​វាយប្រហារ​មួយ​លើ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​តែ​ម្តង»។

ការ​ថ្លែង​ទាំងនេះ​របស់​លោក​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋ Wisconsin មាន​ឡើង​នៅ​ក្រោយ​ក្រុម​មន្ត្រី​សហព័ន្ធ​បាន​និយាយ​ថា ពួកគេ​កំពុង​ស្វះស្វែង​រក​នរណា ដែល​បាន​បញ្ជូន​គ្រាប់បែក​បំពង់​ទៅ​ឱ្យ​លោក​អតីត​ប្រធានាធិបតី Barack Obama និង​លោកស្រី Hillary Clinton គូប្រជែង​របស់​លោក Trump ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​កាល​ពី​ឆ្នាំ២០១៦ ព្រម​ទាំង​ពួក​ប្រជាធិបតេយ្យ​សំខាន់ៗ​មួយចំនួន​ទៀត​ផង​ដែរ។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​មេដឹកនាំ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​មាន​សេចក្តី​គួរ​សម​ឡើង​វិញ​នៅ​ក្នុង​ឆាក​នយោបាយ ដែល​ជា​ប្រធានបទ​មួយ​លោក Trump បាន​លើក​យក​មក​និយាយ​នៅ​ក្នុង​ការ​ប្រជុំ rally នោះ​ដែរ។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា «គ្មាន​នរណា​ម្នាក់​គួរ​ប្រៀបធៀប​ពួក​អ្នក​ប្រឆាំង​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ទៅ​នឹង​មនុស្ស​កំណាច​ជា​ប្រវត្តិសាស្ត្រ​ទេ ហើយ​ការណ៍នេះ​បាន​ត្រូវ​ធ្វើ​ជា​ញឹកញយ និង​នៅ​រាល់​ពេល​វេលា។ការណ៍​ធ្វើ​បែបនេះ​ត្រូវ​តែ​បញ្ឈប់។ យើង​មិន​គួរ​ដាក់​ហ្វូង​មនុស្ស​ក្នុង​កន្លែង​សាធារណៈ ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ទេ។ មាន​វិធី​មួយ​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​របស់​យើង​ដោយ​សន្តិវិធី​គឺ តាមរយៈ​ការ​បោះឆ្នោត។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន»៕ ប្រភព៖ VOA