​ភ្នំពេញ ​៖ លោក​សែម បូរ៉ា អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ រឿង​ឆបោក​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ចាម​។

Loading...

​បើតាម​ប្រភពព័ត៌មាន​មួយចំនួន បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​លោក​សែម បូរ៉ា អគ្គនាយក​ទូរ​ទ្ស​អន​ឡា​ញន៍​TNM ពាក់ព័ន្ធ​ក្នុង​ដីធ្លី​ទី​ញ​ដី​លក់​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម និង​រឿង​រកស៊ី​ក្រុមហ៊ុន នៅ​ខេត្តកំពង់ចាម​។​

​បើតាម​របាយការណ៍រ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់​ថា ឈ្មោះ សែម បូរ៉ា ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន ពីបទ ឆបោក​ប្រាក់​តាម​បញ្ជា​របស់លោក ហួត វុទ្ធី ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សេចក្តី​ដូច​បាន​គោរព​ជូន​ខាងលើ សូម​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ទទួល​ជ្រាប​។​

​ក្នុង​របាយការណ៍​រប​ស់​ស្ន​ងក​ការ​នគរបាល​ខេត្តកំពង់ចាម បាន​បន្ថែមថា តាម​ការបំភ្លឺ​របស់​ឈ្មោះ សែម បូរ៉ា ៖ ខ្លួន​ពិតជា​បាន​ធ្វើជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ដើម្បី​លក់​ដី​ឲ្យ​ពួកគាត់​ដែលមាន​ទំហំ ៧,៩៧​ហិកតា នៅ​ចំណុច​តំបន់​អញ្ចាញ ស្ថិតក្នុង​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម យកទៅលក់​ឲ្យ​ឈ្មោះ​ទេព ភារ​ម្យ ពិតមែន ។ ប៉ុន្តែ​ឈ្មោះ​សែម បូរ៉ា មិនបាន​យកប្រាក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទេ បែរជា​ប្រាប់​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ប្តឹង​សុំ​ផ្តាច់​កិច្ចសន្យាលក់​ដី​ពី​ឈ្មោះ ទេព ភារ​ម្យ ទៅ​លក់​ឲ្យ​ឈ្មោះ ញ៉ា​ន សំអាត និង​ឈ្មោះ​ជុន សុខ​ឃៀង ទៅវិញ​។​

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល បានដាក់​បទបញ្ជា​ដល់​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន រហូត​ឈានដល់​ការចាប់ខ្លួន​ឈ្មោះ​សែម បូរ៉ា ក្នុងករណី​ឆបោក​ទិញ​លក់​ដី​នេះ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ មិនអាច​ទំនាក់ទំនង​លោក សែម បូរ៉ា ដើម្បី​សុំ​ការបំភ្លឺ​បានទេ ប៉ុន្តែ​បុគ្គលិក​ម្នាក់​ធ្វើការ​នៅ ទូរទស្សន៍ TNM បាន​និយាយថា គឺជា​ករណី​យល់ច្រឡំ​គ្នា​តែប៉ុណ្ណោះ ហើយ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​ដែរ មិនមាន​អ្វី​ធំដុំ​នោះទេ ​៕ ​