​សៀមរាប ​៖ យុវជន​ម្នាក់ ដែល​ជេរប្រមាថ ស្នងការ​នគរបាល​ខេត្តសៀមរាប ថា​ចាប់ខ្លួន​ដាក់គុក​ហើយ​ជំរិត​ទារ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន យកមកសាកសួរ ​ប៉ុន្តែ​ទោះយ៉ាងណា ឪពុកម្តាយ​យុវជន​រូបនោះ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា កូនប្រុស​របស់គាត់ បាន​ខូចចិត្ត​ព្រោះ​ប្រពន្ធ​ចុះចោល ​ក៏​បែកគំនិត​ដើរលេង​ច្រើន និង មាន​សភាព​វង្វេង​បាត់បង់​សតិ​និយាយ មិនសូវ​ដឹង​ខុសត្រូវ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

Loading...

​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨ បាន​ផ្សាយ​ថា ​បន្ទាប់​មានការ​សរសេរ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ម្ចាស់​អា​ខោ​ន​ឈ្មោះ “​ឈួ​ង ពាត​ពេជ្រ សំ​និ​ថ​” https://www.facebook.com/chii.nith.7 នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​យើងខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​និង នាំខ្លួន​យុវជន​រូបនេះ មក​ធ្វើការ​សាកសួរ ព្រោះ​ការសរសេរ​បង្ហោះ​នេះ ខុសពី​ការពិត ​និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស របស់ លោកស្នងការ​នគរបាល​ខេត្តសៀមរាប ។​

​ក្រោយពេល​សាកសួរ យុវជន​រូបនេះ បាន​ឲ្យ​ដឹងថា ខ្លួន​មានឈ្មោះ​ពាត ពេជ្រ​សំ​និ​ថ ភេទ​ប្រុស អាយុ​២២ ឆ្នាំមុខរបរ មិន​ពិត ប្រាកដ ​ទីលំនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប និង​បាន​សារភាពថា ខ្លួន ពិតជា​បាន​ប្រព្រឹត្ត ពិតប្រាកដ​មែន ​ប៉ុន្តែ​មូលហេតុ​គេ​បកស្រាយ មិនបាន​ក្បោះក្បាយ​ឡើយ ព្រោះ​យុវជន​រូបនេះ មាន​សភាព​និយាយ មិនសូវ​ដឹង​ខុសត្រូវ​។​

​ដោយមាន​ការសង្ស័យ​ស​ម​ត្ត​កិច្ច​យើង បានធ្វើការ​តេស្ត រកសា​ធាតុ​ញៀន​ក្នុង​ខ្លួន តាមរយះ ទឹកនោម ជា​លទ្ធផល​ឃើញថា ​វិជ្ជមាន​”​មាន​ផ្ទុក​សារធាតុ​ញៀន​” ក្នុង​ខ្លួន ។​

​យោងតាម​ការបំភ្លឺ​រប​ស់ អាណាព្យាបាល របស់​យុវជន​រូបនេះ បាន​ឲ្យ​ដឹងថា កន្លងមក​កូនប្រុសរ​បស់​គាត់​ពុំ​ដែលមាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ពីមុនមក​ទេ ហើយក៏​ពុំដែល​ជាប់​មណ្ឌល ឬ​ពន្ធនាគារ​ដែរ ក៏ប៉ុន្តែ​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ ​កូនប្រុស​របស់គាត់​បា​ន​ខូចចិត្ត​ព្រោះ​ប្រពន្ធ​ចុះចោល ក៏​បែកគំនិត​ដើរលេង​ច្រើន និង មាន​សភាព​វង្វេង​បាត់បង់​សតិ​និយាយ ​មិនសូវ​ដឹង​ខុសត្រូវ ។ ដោយ​ឃើញ​សភាព​កូន និយាយ​មិនសូវ​ដឹងអី និង​ឃើញ​កូន មាន​សា​ធាតុ​ញៀន​ក្នុង​ខ្លួន បែបនេះ ឱ​ពុក​ម្តាយ ​បាន​ចេញមុខ​សុំទោស​ចំពោះ​លោកស្នងការ​ជំនួស​កូន និង​ស្នើរ​ឲ​សមត្ថកិច្ច ជួយ​បញ្ជូន​កូន​ទៅ​ផ្ញើ​នៅ ម​ជ្ឃ​មណ្ឌល​ស្ដារនីតិសម្បទា ​ផ្តាច់​សារធាតុ​ញៀន​ខេត្តសៀមរាប ។​

​សូមបញ្ជាក់ថា ក្នុង​អា​ខោ​ន​ឈ្មោះ ឈួ​ង ពាត​ពេជ្រ សំ​និ​ថ បានសរសេរថា ស្នងការ​ខេត្តសៀមរាប ​ដែល​តែងតែ​ចាប​ខ្ញុំ​ហើយ​ជំរិត​ទារប្រាក់​គ្រប់​រូបភាព ហើយ​ចាប់​ខ្ញុំ​ចូល​គុក​ខេត្តសៀមរាប ឲ្យ​ម៉ែឪ​ខ្ញុំ​ទៅ​លោះ​ឡើង​ក្រ​អស់ពី​ខ្លួន ​ហើយ​វា​សមល្មម នឹង​អស់លោក​ទទួល​កម្ម របស់​អស់លោក​វិញ​ហើយ ស្នងការ​ខេត្តសៀមរាប​៕