​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាននិងកំពុង​ខិតខំ​ជំរុញ​ដល់​គម្រោង​បៃតង អោយ​កាន់តែច្រើន ទាំង​គម្រោង​វិនិយោគ​ដែល​យក​ចិត្តទុកដាក់ ចំពោះ​ប្រ​សិ​ទ្ឋ​ភាព​ថាមពល ទាំង​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ​។

Loading...

​លោក សាយ សំ​អាល់ រ​ដ្ខ​មន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ព្រម​ទាំ​វត្តមាន​លោក វ៉ាន់ ឆា​រស៍ ប្រធានស្តីទី​នៃ​សហគម​ធនា​នៅ​កម្ពុជា លោក Kyle Kelhofer នាយក​ប្រចាំការ​ប្រទេស​កម្ពុជា វៀតណាម ឡាវ នៃ​International Finance Copertion នា​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា​៖ សម្រាប់​នីតិកាល​ទី​៦​នេះ​រាជ​រដ្ឋ​ភិ​បាល​បាន​​ដាក់​ចេញ «​យុ​ទ្ឋ​សាស្ត្រ​កោណ​ដំណាក់កាល​ទី​៤» បន្ត​ពី​យុទ្ធសាស្ត្រ​ចតុកោណ​៣​ដំណាក់ កាល​កន្លងទៅ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង ទៅលើ​ការ​សម្រប​ខ្លួន​របស់​កម្ពុជា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព បន្ថែម​លើ​កិច្ចប្រឹងប្រែង និង​ស​មិ​ទ្ឋ​ផល​ផ្នែក​សេដ្ឋកិច្ច សង្គម​ជាច្រើន​ដែល​សម្រេចបាន ក្នុង​នីតិកាល​មុនៗ ជាក់ស្តែង​កញ្ចប់​ថវិកា​រ​ជាតិ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការប្រែប្រួល​អាកាសធាតុ មានការ​កើតឡើង​ជាង ៣​ដង​នៅ​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុង​ការបន្ត​រក្សា​អោយបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ នឹង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​កំណើន​វិនិយោគ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ផង ដែលជា​ទ​ន្ទ​ល់​នៃ​កំណើត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​គុណភាព​និង​ចីរភាព នៅតែ​ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។​

​លោក រ​ដ្ខ​មន្ត្រី​បានលើកឡើង​ទៀតថា​៖ ក្រសួង​បាននិងកំពុង​ខិតខំ​ជំរុញ​ដល់​គម្រោង​បៃតង អោយ​កាន់តែច្រើន ទាំង​គម្រោង​វិនិយោគ​ដែល​យកចិត្តទុកដាក់ ចំពោះ​ប្រ​សិ​ទ្ឋ​ភាព​ថាមពល ទាំង​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ ដូចជា អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ឬ​ខ្យល់ សំដៅ​ចូលរួម​ជំរុញ​បន្ថែមទៀត​នូវ​ល្បឿន នៃ​កំណើត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដោយ​កាត់បន្ថយ ការបញ្ចេញ​កា​បោ​ន​អោយនៅ​កម្រិត​ទាប ។ ជា​ការពិត​ទាំងអស់នេះ តម្រូវអោយ​មានការ​ទ្រាំទ្រ​គោលនយោបាយ​បន្ថែមទៀត ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ និង​ការ​ទ្រាំទ្រ​ផ្សេងៗ​ទៀត ព្រមទាំង​មានការ​ចូលរួម​គាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ត្រូវមាន​ការយល់ដឹង​ច្បាស់លាស់ អំពី​ផលប្រយោជន៍​រយៈពេល​វែង​នៃ​គម្រោង​វិនិយោគ​ដោយ​ចីរភាព មាន​មូលដ្ឋាន​ចំណេះដឹង បច្ចេកទេស និង​ជំនាញ មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ឡើង​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី និង​សំបូរបែប និង​មាន​បែបបទ​នីតិវីធី​ឥណទាន​ងាយស្រួល សម្រាប់​គាំទ្រ​ដល់​គម្រោង ហើយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ជា​តួអង្គ​មួយ​សំខាន់ នៅក្នុង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ហិ​រ​វត្ថុ​មាន​តួនាទី​ស្នូល ក្នុងការ​អនុវត្ត ដោយផ្ទាល់​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ ដោយ​ចីរភាព​នេះ ហើយ​ក្រសួងបរិស្ថាន ដែលមាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ ដោយ​ចីរភាព​ជា​សេនាធិការ ក្នុងការ​ផ្តល់​កិច្ចសហការ​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន​និង​ដៃ​គួរ​អភិវឌ្ឍន៍ នៅក្នុង​កិច្ចការ​ដ៍​សំខាន់ ដើម្បី​កម្ពុជា​មានការ​អភិវឌ្ឍ​ដោយ​ចីរភាព ហើយ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹ​ការប្រែប្រួល​អាកាសធាតុ និង​គាំពារ​ដល់​ភពផែនដី​យើង​៕​