​ភ្នំពេញ​ ៖ បើ​តាមផេក​ហ្វេស​ប៊ុ​ក​របស់​សាលាសង្កាត់ ស្ទឹងមានជ័យ បាន​ផ្សាយ​ថា នៅ​ថ្ងៃ សៅរ៍ ទី​៣​ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវេលា​ម៉ោង​៩÷៣០​នាទី នៅ​ចំណុច ក្រោម​ស្ពាន​អាកាស ស្ទឹងមានជ័យ មាន រថយន្ត មួយគ្រឿង មួយ​តោន កន្លះ ពាក់​ស្លាក​លេខ 2AE 2856 ភ្នំពេញ បាន​ដឹកសំរាមយកមកបោះចោល នៅក្រោមស្ពាន ត្រូវបាន​កម្លាំង​ប្រជា​ការពារឃាត់​បាន ។​

​បច្ចុប្បន្ន ម្ចាស់ រថយន្ត និង រថយន្ត ត្រូវបាន​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង សង្កាត់​ស្ទឹងមានជ័យ​ទី​២ សហការ រាយការណ៍​ជូន​រដ្ឋបាល​ខណ្ឌមានជ័យ ដើម្បី​មាន​វិធានការ ។​

​តាម​បញ្ជា លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ឱ្យ​មន្ត្រី​បរិស្ថាន​ខណ្ឌមានជ័យ ចុះ​ធ្វើ​កំណត់ហេតុ​នាំ​យក​រថយន្ត និង ម្ចាស់​រថយន្ត​ទៅកាន់ សាលាខណ្ឌ​មានជ័យ ធ្វើ​ផាកពិន័យ​តែម្តង ចំពោះ​ទង្វើ​បែបនេះ មហាជនស្អប់ខ្ពើម​ជាទីបំផុត ។​

​សំណួរ​សួ​ថា​តើ​ពួកគាត់ បានឃើញ សមិទ្ធផល​ដ៏​ស្កឹមស្កៃ គឺ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែឬទេ ?

​សំណួរ​សួ​ថា តើ​ពួកគាត់​មាន​បេះ​ដួង​ជា​មនុស្ស ដែឬទេ ?

​សំណួរ​សួ​ថា តើ​ពួកគាត់​មាន បំណង​អ្វី ?

​ជា​ចុងក្រោយ បើ​បងប្អូន ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី​១ មាន​បញ្ហា​ប្រឈម កើតឡើង​សូម​ជួយ​ផ្តល់​ព័ត៌មាន អ្នក​នៅ​ជិត​បំផុត​មួយ លោក​មេភូមិ​យើង​ឬ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​យើង និង រដ្ឋបាល​សង្កាត់​យើង និង តាម​ពត៌មាន​សង្គម​ហ្វេ​ស​បុក សាលា​សង្កាត់​ក៏​បាន ខ្ញុំបាទ​(KiMCHHY) រង់ចាំ​ទទួល 24/24 សូមថ្លែងអំណរគុណ យ៉ាង​ស្រាវជ្រាវ ចំពោះ​ការ​រាប់អាន ពី​សំណាក់ បងប្អូន​ខ្មែរ​៕