គណៈកម្មការ​ទទួល​បន្ទុក​ត្រួតពិនិត្យ​សេដ្ឋកិច្ច​ និង​សន្តិសុខ​សហរដ្ឋអាមេរិក​និង​ចិន​កាល​ពី​ថ្ងៃពុធ​បាន​ចេញ​ផ្សាយ​ការព្រមាន​នៅក្នុង​របាយការណ៍​មួយ​ដែល​ផ្តោត​លើ​ការ​កើនឡើង​នៃ​ការប្រើប្រាស់​ឧបករណ៍​អ៊ីនធឺណិត​នៅ​តាម​ផ្ទះ។

Loading...

គណៈកម្មការ​ប្រឹក្សា​នៃ​រដ្ឋសភា​អាមេរិក​បាន​ប្រកាសថា​ ការទិញ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ផលិត​នៅ​ប្រទេសចិន​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ ប្រទេស​ងាយរងគ្រោះ​នៃ​ការ​រំលោភបំពាន​លើ​ផ្នែក​សន្តិសុខ​ ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិត​ក្នុង​ភាពប្រថុយប្រថាន។

គណៈកម្មការ​ទទួល​បន្ទុក​ត្រួតពិនិត្យ​សេដ្ឋកិច្ច​ និង​សន្តិសុខ​សហរដ្ឋអាមេរិក​និង​ចិន​កាល​ពី​ថ្ងៃពុធ​បាន​ចេញ​ផ្សាយ​ការព្រមាន​នៅក្នុង​របាយការណ៍​មួយ​ដែល​ផ្តោត​លើ​ការ​កើនឡើង​នៃ​ការប្រើប្រាស់​ឧបករណ៍​អ៊ីនធឺណិត​នៅ​តាម​ផ្ទះ។ របាយការណ៍​នេះ​បាន​និយាយ​ថា​ការរុញច្រាន​របស់​ចិន​ដើម្បី​គ្រប់គ្រង​ទៅ​លើ​សម្ភារៈ​ទូទៅ​ដែល ភ្ជាប់អ៊ីន​ធឺណិត​ឬInternet of thingsបាន​បង្ក​ជា​ហានិភ័យ​យ៉ាងខ្លាំង​ដល់​ផ្នែក​សន្តិសុខ​និង​ឯកជនភាព​នៅ​សហរដ្ឋអាមេរិក។

ប្រទេសចិន​ ដែល​កំពុង​ព្យាយាម​ជំរុញ​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រទេស​គ្រប់គ្រង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ត្រឹម​ឆ្នាំ២០២៥នោះ​ បាន​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​រួចទៅ​ហើយ​សម្រាប់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ និង​កំពុង​មាន​ភាពតាន​តឹង​ផ្នែកពាណិជ្ជកម្ម​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅក្នុង​ពិភពលោក​ ដែល​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​ទៅវិញ​ទៅមក​តម្លៃ​រាប់ពាន់លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ។

សហរដ្ឋអាមេរិក​ក៏​មាន​ក្តីបារម្ភ​អំពី​ការលួច​បច្ចេកវិទ្យា​ ដែល​គាំទ្រ​ដោយ​ដោយ​រដ្ឋ​ចិន ដែល​ជា​អ្វី​ដែល​ប្រទេសចិន​ធ្លាប់​បាន​យល់ព្រម​ថា ​បញ្ឈប់​សកម្មភាព​កាល​ពី​ឆ្នាំ២០១៥៕ ប្រភព៖ VOA