ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​ផ្តាច់​ផ្តិល​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់៦៣​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៦០០​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​នៅ​ឡើយ​នៅ​ពេល​ដែល​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ខ្ទប់​អណ្តាត​ភ្លើង​ឆេះ​រាល​ដាល។

Loading...

បុគ្គលិក​ជួយ​សង្គ្រោះ​៥០០​នាក់​បាន​បន្ត​រុករក​ក្នុង​កម្ទេច​បាក់​បែក​ដើម្បី​ស្វែង​រក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ខាង​ក្នុងនិង​ជុំ​វិញ​ទីក្រុង​ Paradise ​ភាគ​ខាង​ជើង​រដ្ឋ​កាលីហ្វ័រញ៉ា ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​ឆេះ​ដ៏​ប្រល័យ​ដែល​គេហៅ​ថា​ «Camp Fire»​ បាន​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​កាត់​តាម​ទី​ក្រុង​ដែល​មាន​មនុស្ស​២៧,០០០​ពាន់​នាក់ ​រួម​មាន​ផ្ទះ​យ៉ាង​ហោច​ណាស់​ក៏​៩៧,០០០​ខ្នង ​ហើយ​នៅ​គំរាម​កំ​ហែង​អាគារ​រាប់​ពាន់​ខ្នង​ទៀត។

លោក​ Kory Honea​ ប្រធាន​ប៉ូលិស​ស្រុក​ Butte​ បាន​និយាយ​ថា ​មនុស្ស​ភាគ​ច្រើ​ន​ដែល​បាន​បាត់​ខ្លួន​ទំនង​រួម​ទាំង​អ្នក​ដែល​បាន​រត់​គេច​ខ្លួន​ពី​អគ្គិភ័យ​ហើយ​មិន​បាន​ដឹង​ថា ពួក គេ​បាន​ត្រូវ​គេ​រាយការណ៍​ថា ​បាន​បាត់​ខ្លួន​ផង។ លោក ​Honea​ បាន​និយាយ​ទៀត​ថា ​បញ្ជី​ឈ្មោះ​របស់​អ្នក​បាត់​ខ្លួន​បាន​ត្រូវ​ផ្សព្វ​ផ្សាយ ​ដូច្នេះ មនុស្សអាច​មើល​ឃើញ ​ថា​តើ​ពួក​គេស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នោះ​ដែ​ឬ​ទេហើយ​នឹង​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ថា ​ពួក គេ​នៅ​រស់​រាន​មាន​ជីវិត។

​លោក ​Honea ​បាន​និយាយ​ទៀត​ថា ​នៅ​ពេល​ដែល​អគ្គិភ័យ​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន ភាព​ចលាចល​ដែល​យើង​បាន​ដោះ​ស្រាយគឺ​អស្ចារ្យ​ណាស់។ ឥឡូវ​នេះ ​យើង​កំពុង​ព្យាយាមវិល​ត្រឡប់​ទៅ​វិញ​ហើយ​និង​ធ្វើ​ឲ្យ​ប្រាក​ដថា ​យើង​នឹង​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទាំង​អស់៕ ប្រភព៖ VOA