​បងប្អូន​ប្រិយមិត្ត​ទាំងអស់គ្នា បានដឹងហើយថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ នៅ​កំពង់សោម មានការ​បាត់បង់​ភ្ញៀវទេសចរ​មកលេង​កំសាន្ត បន្ទាប់ពី​មាន​កំណើន​ជនជាតិ​ចិន​មក​រស់នៅ​ទីនោះ​យ៉ាងច្រើន ហើយ​តែង​បង្ក​អសន្តិសុខ​ផ្សេងៗ ។ នេះ​ជា​រឿង​មួយ​ដែល​នាំ​ឲ្យ​ស្ងាត់​ភ្ញៀវ​មកលេង ប៉ុន្តែ កត្តា​មួយទៀត​នោះ គឺ​ផ្ទះសំណាក់​ដែល​គេ​ល្បី​ថា​ថ្លៃ​កប់​ពពក ឥឡូវនេះ បានធ្វើ​ឲ្យ​អ្នកនាង​ខ្ញុង​ជួប​ផ្ទា​ល់ហើយ ខណៈ​អ្នកនាង និង​ក្រុមគ្រួសារ ទៅលេង​កំពង់សោម ក្នុងអំឡុង​នៃ​ពិធីបុណ្យ​អុំទូក ។​

Loading...

​បើ​តាមរយៈ​វីដេអូ​ជិត​២​នាទី តារា​កំប្លែង​ស្រី​ដ៏​ល្បី​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN រូបនេះ បាន​និយាយថា គ្មាន​ផ្ទះសំណាក់​គេង​ដូច​មុនៗ​ទាល់តែសោះ តែមាន​សណ្ឋាគារ​គេង ប៉ុន្តែ តម្លៃ​គឺ​មិនអាច​ទទួលយកបាន​នោះទេ គឺ​ថ្លៃ​កប់​ពពក​តែម្តង ១​យប់​ជាង​១០០ ដុល្លារ ឯណោះ ។ ក្រៅពីនេះ នៅ​ទីនោះ បងប្អូន​ខ្មែរ​យើង ពួកគាត់​គិត​ចង់​ឈប់​លក់ដូរ​ហើយ ព្រោះ​មិនដឹងថា​លក់​ឲ្យ​អ្នកណា​ហូប​ទៀត​ទេ ចំណែក​ជនជាតិ​ចិន​វិញ គឺ​ពួកគេ​លក់ដូរ​សម្រាប់​គ្នា​គេ​ឡើង​ព្រោងព្រាត​នៅតាម​ដងផ្លូវ​តែម្តង ។​

​សម្រាប់​រឿង​ដ៏​ហួសចិត្ត ពុំ​នឹកស្មាន​ទើប​ជួប​ខ្លួនឯង​ផ្ទាល់​នេះ អ្នកនាង​ខ្ញុង​បា​នស​ន្យ​ខ្លួនឯង​ថា ប្រសិនបើ​គ្មាន​កម្មវិធី​គេ​ជួល​អ្នកនាង​មកលេង​ទេ នោះ​នាង​នឹង​ឈប់​មកកាន់​ទឹកដី​នេះ​ទៀតហើយ ៕